ព័ត៌មានអន្តរជាតិ

លោក Li Qiang អញ្ជើញចូលរួម ពិធីបើកវេទិកា ដាវ៉ូសរដូវក្តៅ ឆ្នាំ ២០២៤ ព្រមទាំងថ្លែងសុន្ទរកថា

ថ្ងៃទី ២៥ ខែមិថុនា នៅក្រុងតាលាន ប្រទេសចិន លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើក វេទិកាដាវ៉ូសរដូវក្តៅឆ្នាំ ២០២៤ ព្រមទាំងថ្លែងសុន្ទរកថា ។

លោកបានលើកឡើងថា យើងត្រូវប្រឈមមុខ ដោយត្រឹមត្រូវ ចំពោះភាពលំបាកខាង កំណើន នៃសេដ្ឋកិច្ចសកល ហើយមើលពីបញ្ហាអភិវឌ្ឍន៍ តាមចក្ខុវិស័យ កាន់តែវែងឆ្ងាយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបន្ត ជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។ ឧស្សាហកម្មថ្មីរបស់ចិន បានងើបឡើងយ៉ាងឆាប់រហ័ស ដោយពឹងផ្អែកលើ ឧត្តមភាពដ៏ពិសេស របស់ខ្លួនដូចជាទីផ្សារដ៏ធំ ប្រព័ន្ធឧស្សាហកម្មដ៏ពេញ លេញនិងធនធាមនុស្សដ៏សម្បូរបែប ជាដើមដែលបានបង្ហាញ ពីតួនាទីរបស់សហគ្រាសជាតួអង្គ សំខាន់ ក្នុងការច្នៃប្រឌិតថ្មី។ យើងត្រូវក្តាប់ជាប់ទិសដៅធំ នៃការកសាងសេដ្ឋកិច្ចសកល បែបបើកទូលាយជាប់រហូត រួមគ្នាបង្កើតឱកាសថ្មីនៃការអភិវឌ្ឍ ដើម្បីជំរុញឱ្យនវានុវត្តន៍ ផ្តល់សុភមង្គលដល់ប្រទេស និងប្រជាជនកាន់តែច្រើន។
តំណាងគ្រប់មជ្ឈដ្ឋានចំនួនជាង ១៧០០ រូបដែលមកពីប្រទេស និងតំបន់ជាង ១០០ បានចូលរួមពិធីបើក៕

To Top