ព័ត៌មានអន្តរជាតិ

ឥណ្ឌា រកឃើញអ្នកឆ្លងវីរុស Zika ចំនួន២ករណី

AFP

ញ៉ូដេលី៖ បើតាមការបញ្ជាក់ របស់មន្ត្រីនាយកដ្ឋានសុខភាព នៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្ស២នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគ Zika នៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគនិរតី នៃប្រទេសឥណ្ឌា ។
វេជ្ជបណ្ឌិតអាយុ៤៦ឆ្នំា និងកូនស្រីជំទង់របស់គាត់ បានធ្វើតេស្តវិជ្ជមានឃើញមានវីរុស Zika ក្នុងខ្លួន រស់នៅក្នុងសង្កាត់ Pune នៃរដ្ឋ Maharashtra ហើយអ្នកទាំង២ ត្រូវបានគេបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពធម្មតា ។

សមាជិកគ្រួសារទាំង៣របស់ពួកគេត្រូវបានគេបញ្ជាក់ថា អវិជ្ជមានសម្រាប់វីរុសនេះ ។

យោងតាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានឲ្យដឹងថា វីរុស Zika គឺជាមេរោគឆ្លងពីសត្វមូសខ្លា ដែលអាចបណ្តាល ឱ្យមានអាការៈគ្រុនក្តៅខ្លួន មានកន្ទួល និងរោគសញ្ញាផ្សេងៗទៀត ហើយវាត្រូវបានបញ្ជូន ជាចម្បងដោយមូសខ្លា ឈ្មោះ “Aedes” ដែលមានសកម្មភាពនៅពេលថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top