ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ ដើម្បីសិក្សាអំពីបញ្ហាសំខាន់ៗនៃការអភិវឌ្ឍជាតិដូចជា ការបង្កើនការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនជាដើម។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតី។ កិច្ចប្រជុំបានសម្រេចថា សន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ ៕