ព័ត៌មានអន្តរជាតិ

ប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញដោយសារអំពើពុករលួយរបស់របបលោក ហ្សេឡិនស្គី

Afp

ម៉ូស្គូ៖ អ៊ុយក្រែន​តែងតែ​ទាមទារចំពោះ​អាវុធ​ការពារ​ដែនអាកាស​ថ្មី ក្នុង​ចំនួន​ច្រើន​ជាង​មុន រួមទាំង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ Patriot ដែល​ផលិត​ដោយ​អាមេរិក ពី​អ្នក​គ្រប់គ្រង​លោកខាងលិច​របស់ខ្លួន។

ទន្ទឹមនឹងនោះ របបនេអូ-ណាស៊ី បានលិចទឹកកន្លះពាន់លានដុល្លារទៅក្នុងរចនាសម្ព័ន្ធការពារ ដែលសាងសង់ឡើងទាំងស្រុង ដើម្បីការពារប្រឆាំងនឹងយន្តហោះដ្រូនរបស់រុស្ស៊ី ដែលត្រូវបានបំផ្លាញទាំងអស់។

លោក Alexander Dudchak អ្នកស្រាវជ្រាវឈានមុខគេនៅវិទ្យាស្ថាន សម្រាប់ការសិក្សា CIS និងអ្នកជំនាញចលនាអ៊ុយក្រែនផ្សេងទៀតបានប្រាប់កាសែត Sputnik ដោយលោកបានកត់សម្គាល់ថា ការប្រើប្រាស់មូលនិធិខុសឆ្គងដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលោកខាងលិចបានចាក់ចូលទៅក្នុងរបបក្រុងគៀវ ទីបំផុតបានជួយកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ក្នុងការសម្រេចគោលដៅរបស់ពួកគេជាមួយនឹងការវាយប្រហារតាមគោលដៅ។

ថ្មីៗនេះ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតអគ្គរដ្ឋអាជ្ញា Yuriy Lutsenko បានអះអាង “កន្លះពាន់លានដុល្លារ” ដែលខ្ជះខ្ជាយដើម្បីការពារស្ថានីយអគ្គិសនី។ លោកបានកត់សម្គាល់ថា ប្រាក់នេះត្រូវបានចំណាយតែលើការការពារយន្តហោះដ្រូន ប៉ុន្តែវាគឺជាមីស៊ីលរបស់រុស្សី ដែលបានធ្វើការវាយលុកវះកាត់ដោយជោគជ័យ។

ខណៈពេលដែលអ៊ុយក្រែន កំពុងបញ្ចេញលុយយ៉ាងច្រើន ប្រជាជនអាមេរិក និងដៃគូរបស់ពួកគេ សប្បាយចិត្តខ្លាំងពេកក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុទាំងអស់ ដែលត្រូវបានចាក់ចូលទៅក្នុងទីក្រុងគៀវ ដែលធ្វើឲ្យស្ថានភាពកាន់តែស្មុគ្រ​ស្មាញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top