ព័ត៌មានអន្តរជាតិ

លោក Trump ចោទលោក Joe Biden ថាបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ របស់អាមេរិក នៅលើឆាកពិភពលោក

RT News

បរទេស៖ លោក Joe Biden បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ របស់អាមេរិក នៅលើឆាកពិភពលោក នេះបើតាមការលើកឡើង របស់គូប្រជែងមកពីគណបក្ស សាធារណរដ្ឋ របស់លោក Donald Trump ក្នុងអំឡុងពេលជជែកដេញដោល ប្រធានាធិបតី លើកដំបូងកាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Trump បានរិះគន់លោក Biden តាំងពីដើមដំបូងក្នុងការជជែកដេញដោល ដោយចោទប្រកាន់លោក Biden ថាបានបំផ្លាញសេដ្ឋកិច្ចអាមេរិក បង្កឲ្យមានវិបត្តិការធ្វើចំណាកស្រុកនៅតាមព្រំដែន និង “ដើរតាមគូប្រជែងនយោបាយរបស់គាត់”។

លោក​ក៏​បាន​អះអាងដែរ​ថា លោក Biden បាន​ប្រព្រឹត្ត​ខុស​នៃការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន។ លោក​បាន​អះអាង​ថា ការ​បរាជ័យ​នៃ​គោល​នយោបាយ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ម៉ាកយីហោ​ (មុខមាត់) របស់​អាមេរិកលើពិភពលោក​។

លោក Trump បាននិយាយក្នុងអំឡុង ពេលជជែកដេញដោលដែលរៀបចំដោយ CNN ថា “នៅទូទាំងពិភពលោកយើង មិនត្រូវបានគោរព ជាប្រទេសទៀតទេ” ។ “ពួកគេមិនគោរពការដឹកនាំរបស់យើងទេ ពួកគេមិនគោរព សហរដ្ឋអាមេរិកទៀតទេ… យើងបានក្លាយជាប្រទេសទីបីនៅលើពិភពលោក” ។

លោក Biden ការពារកំណត់ត្រារបស់គាត់ ជាប្រធានាធិបតីដោយទទូចថា លោក Trump ឆ្លើយតបមិនល្អ ចំពោះជំងឺរាតត្បាត Covid-19 ហើយថាកំណែទម្រង់ពន្ធរបស់គាត់គ្រាន់តែ “ផ្តល់ផលប្រយោជន៍ដល់អ្នកមានប៉ុណ្ណោះ” ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top