បរទេស៖ មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់៨នាក់ផ្សេងទៀត បានរងរបួសនៅពេល ដែលផ្នែកនៃដំបូលនៅចំណតចេញដំណើរចាស់នៃស្ថានីយទី១ របស់អាកាសយានដ្ឋាន Delhi ប្រទេសឥណ្ឌា បានបាក់នៅព្រឹកនេះ។
យោងតាមសារព័ត៌មាន The Telegraph បានចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ខណៈផ្នែកនៃដំបូល និងសសរ គឺបានបាក់សង្កត់លើរថយន្តដែលចតនៅខាងក្រោម ។ មនុស្សជាច្រើននាក់ត្រូវបានគេជឿថា ជាប់នៅក្រោមដំបូលដែលបាក់នោះ។
ដោយសារតែភ្លៀងធ្លាក់ខ្លាំងតាំងពីព្រឹកមិញនេះ ផ្នែកមួយនៃដំបូលនៅផ្នែកខាងមុខនៃការកន្លែងចាកចេញចាស់នៃច្រកទី១ នៃអាកាសយានដ្ឋាន Delhi បានដួលរលំនៅព្រឹកនេះ។ បុគ្គលិកសង្គ្រោះបន្ទាន់កំពុងធ្វើការដើម្បីផ្តល់ជំនួយចាំបាច់ទាំងអស់ និងជំនួយផ្នែកវេជ្ជសាស្រ្ដដល់អ្នកដែលរងផលប៉ះពាល់”, នេះបើតាមអ្នកនាំពាក្យរបស់អាកាសយានដ្ឋានអន្តរជាតិ Delhi International Limited បាននិយាយ។
ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ ការចេញដំណើរទាំងអស់ពីច្រកទី ១ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយបញ្ជរត្រួតពិនិត្យទាំងអស់ ក៏ត្រូវបានបិទផងដែរ ដើម្បីជាវិធានការសុវត្ថិភាព៕
ប្រែសម្រួលៈ ណៃ តុលា
