ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ អង្គភាពសេដ្ឋកិច្ច ងើបឡើងថ្មី ដូចជាប្រទេសចិន ជាដើមកំពុងដើរតួនាទីសំខាន់ ក្នុងនិម្មាបនកម្មសេដ្ឋកិច្ច ពិភពលោក

“រដ្ឋាភិបាលចិន គូសបញ្ជាក់ពីការ ពន្លឿនការអភិវឌ្ឍកម្លាំង ផលិតកម្មគុណភាពថ្មី បង្កើតចលករថ្មី និងឧត្តមភាពថ្មី ខាងការអភិវឌ្ឍជាបន្តបន្ទាប់ ថែមទាំងគោល នយោបាយម៉ាក្រូនានា បន្តមានប្រសិទ្ធភាព ធ្វើឱ្យយើងមានជំនឿចិត្តកាន់តែខ្លាំង ចំពោះមាគ៌ានិងគោលដៅ នៃកំណើនសេដ្ឋកិច្ច ។”
កាលពីថ្ងៃទី២៦ ខែមិថុនា លោកស្រី Liu Minghua ប្រធានប្រតិបត្តិរងនៃក្រុមហ៊ុន DeloitteChina ដែលចូលរួមវេទិកា Davos រដូវក្តៅលើកទី១៥ បានថ្លែងដូចពោលខាងលើនេះ ។

វេទិកា Davos រដូវក្តៅលើកទី១៥ ដែលបើធ្វើពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមិថុនា នៅក្រុង Dalian ប្រទេសចិន បានទាក់ទាញឥស្សរជន មជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម និងសិក្សាស្រាវជ្រាវ ចំនួនជាង១៧០០នាក់ ដែលមកពីប្រទេសនិងតំបន់ជាង១០០ទៅចូលរួម ទ្រង់ទ្រាយ ចំនួនកិច្ចប្រជុំនិងភ្ញៀវ កិត្តិយស នៃវេទិកាលើកនេះ សុទ្ធតែបានបំបែកកំណត់ត្រាថ្មី ។ ភ្ញៀវកិត្តិយសជាច្រើនរូប ដែលចូលរួមវេទិកាលើកនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការជំរុញឱ្យសេដ្ឋកិច្ចរបស់ចិនងើបឡើងវិញ និងឆ្ពោះទៅរកភាពល្អប្រសើរ ដែលបានទាក់ទាញសហគ្រាស នៃប្រទេសនានា បន្តធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅនៅទីផ្សារប្រទេសចិន ។
វេទិកានេះធ្វើឡើងក្រោមប្រធានបទ “ជួរមុខថ្មី នៃកំណើនអនាគត” ក្នុងន័យរួមគ្នាស្វែងរកចលករថ្មីនិងផ្លូវថ្មីនៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលមិនត្រឹមតែមាន លក្ខណៈចំគោលដៅ ដ៏ខ្លាំងក្លាប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីបំណងវិជ្ជមាន របស់អ្នកផងទាំងពួង ស្តីពីការស្វែង រកកាលានុវត្តភាព អភិវឌ្ឍន៍ថ្មីតាមរយៈកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នាផងដែរ ។

ក្នុងនាមជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកល អង្គភាព សេដ្ឋកិច្ចងើបឡើងថ្មី ដូចជាប្រទេសចិនជាដើមកំពុងដើរ តួនាទីសំខាន់ក្នុងនិម្មាបន កម្មសេដ្ឋកិច្ច ពិភពលោក ។ តើត្រូវពុះពារឧបសគ្គ និងក្តាប់ជាប់ឱកាសតាមរបៀបណា ដើម្បីត្រួសត្រាយអនាគត នៃការអភិវឌ្ឍសេដ្ឋកិច្ច? ភាគីចិនបានលើកឡើង គំនិតផ្តួចផ្តើមបួនចំណុច ដោយអំពាវនាវឱ្យធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានភាព កាន់តែស៊ីជម្រៅ ពង្រឹងមូលដ្ឋាន នៃការអភិវឌ្ឍបៃតង គាំពារបរិយាកាសទីផ្សារ បើកទូលាយនិងជំរុញការ អភិវឌ្ឍប្រកបដោយបរិយាប័ន្ននិង ផ្តល់ផលប្រយោជន៍ជាទូទៅ ក៏ដូចជាផ្ដល់នូវ “ផែនការចិន”មួយច្បាប់ ។

គួររំលឹកផងដែរថា តាមរយៈការពិភាក្សាយ៉ាងក្ដៅគគុកប៉ុន្មានថ្ងៃកន្លងទៅនេះ ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាសុទ្ធតែបានលើកឡើងដល់ពាក្យគន្លឹះមួយគឺ ការច្នៃប្រឌិតថ្មី ។ អ្នកផងទាំងពួងបាន សម្គាល់ឃើញថា សមិទ្ធផលខាងបច្ចេកវិទ្យាដែលចាត់ទុកភាពវៃឆ្លាតសិប្បនិម្មិត បច្ចេកវិទ្យាជីវសាស្ត្រនិងថាមពលបៃតង ជាដើមជាតំណាងនឹងត្រួសត្រាយចេញនូវផ្លូវប្រកួតថ្មីនិងមុខរបរថ្មី ។ ក្នុងនោះ ចិនបានក្តាប់ជាប់កាលានុវត្តភាព នៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល និងការអភិវឌ្ឍបៃតងតាមរយៈការពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។
តាមទិន្នន័យបង្ហាញឱ្យដឹងថា ក្នុងចំណោម “រោងចក្របង្គោលភ្លើង”ចំនួន១៥៣កន្លែង លើទូទាំងពិភពលោក ដែលវេទិកា សេដ្ឋកិច្ចពិភពលោក បានប្រកាសថ្មីបំផុត មានចំនួន៦២គឺសហគ្រាសចិន ក្នុងនោះបូករួមទាំងសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ដូចជា ថាមពលប្រព័ន្ធ PV និងរថយន្ត ថាមពលថ្មីជាដើម ។ ប្រទេសចិនជាប្រទេសដែលមាន “រោងចក្របង្គោលភ្លើង”ច្រើនបំផុតលើទូទាំងពិភពលោក ។ តាមទិន្នន័យនៃរដ្ឋាភិបាលចិន បង្ហាញឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសដែលវិនិយោគដោយពាណិជ្ជករបរទេសថ្មី ចំនួន២១៧៦៤ ដែលកើនឡើង១៧,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្រៅពីនេះ អង្គការនិងស្ថាប័ន អន្តរជាតិ ជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបសចិននៅពេលថ្មីៗចុងក្រោយនេះ ។ ប្រការទាំងនេះសុទ្ធតែបង្ហាញយ៉ាងពេញលេញពីជំនឿចិត្តរបស់មជ្ឈដ្ឋាននានា លើទូទាំងពិភពលោកចំពោះអនាគតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចរបស់ចិន ។
អាចប៉ាន់ប្រមាណថា ទន្ទឹមនឹងដំណើរ ធ្វើទំនើបកម្មតាមបែបផែនចិន ត្រូវបានជំរុញឥតឈប់ឈរ នឹងមានមនុស្សកាន់តែច្រើនឡើងៗ ទទួលអារម្មណ៍ពីការអភិវឌ្ឍថ្មីរបស់ចិន និងចែករំលែកបាននូវ កាលានុវត្តភាពថ្មីរបស់ចិន ៕

To Top