ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត និងមីស៊ីលចំនួន ៣៥គ្រាប់ ត្រូវបានបាញ់ ចេញពីប្រទេសលីបង់ សំដៅទៅគោលដៅវាយប្រហារ នៅភាគខាងជើងអ៊ីស្រាអែល

Xinhua

យេរ៉ូសាឡឹម៖ គ្រាប់រ៉ុក្កែត និង មីស៊ីល ប្រហែល ៣៥គ្រាប់ ដែលបាញ់ចេញពីប្រទេសលីបង់ បានវាយប្រហារទីក្រុង Safed ភាគខាងជើងប្រទេស អ៊ីស្រាអែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមានអគ្គីភ័យ ដាច់ចរន្តអគ្គិសនី និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។

យោធាអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រព័ន្ធការពារដែនអាកាស Array បានស្ទាក់ចាប់បានដោយជោគជ័យនូវគ្រាប់ភាគច្រើន” ។

យោងតាមសេវាជួយសង្គ្រោះ Magen David Adom របស់ប្រទេសនេះ មិនមានអ្នកស្លាប់ ឬរបួសត្រូវបានរាយការណ៍នោះទេ។

ក្រុមប្រឹក្សាតំបន់ Merom HaGalil បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះមួយត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងមួយគ្រាប់។ ជាមួយគ្នានេះ អាជ្ញាធរពន្លត់អគ្គីភ័យ និងសង្គ្រោះបានរាយការណ៍ថា អគ្គីភ័យជាច្រើនបានផ្ទុះឡើង ហើយជនស៊ីវិល បានជាប់គាំងនៅក្នុងជណ្តើរយន្ត ដោយសារតែដាច់ចរន្តអគ្គិសនី។

ជាមួយគ្នានេះ ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលនៅ Safed ដោយគ្រាប់រ៉ុក្កែត Katyusha ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុង Nabatieh ភាគខាងត្បូងប្រទេសលីបង់ និងទីប្រជុំជន Sohmor នៅភាគខាងកើតប្រទេសលីបង់មួយថ្ងៃមុននេះ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top