ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋកុងហ្គោ បង្ហាញបំណងចង់ចូលរួម ជាមួយនឹងក្លឹបប្លុកប្រទេស BRICS

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កុងហ្គោ លោក Denis Sassou Nguesso បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ របស់​ប្រទេស​លោក​ក្នុង​ការ​ ចូល​ជា​សមាជិក​របស់ BRICSក្នុងគ្រាដែល មេដឹកនាំអាហ្រ្វិករូបនេះបានមកដល់ ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ជាកន្លែងដែលគាត់បានជួប ជាមួយប្រធានាធិបតី Vladimir Putin។

នៅក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍លោក Sassou Nguesso បានសង្កត់ធ្ងន់ថា ប្រទេសអាហ្វ្រិកចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្លុកនេះ។ Sassou Nguesso បាននិយាយ៖ ខ្ញុំក៏បានឮអំពីទម្រង់ BRICS+ ដែរ ដូច្នេះ​បើ​ឱកាស​ទាំង​អស់​នេះ​មាន​ហើយ ហេតុអ្វី​មិន​បាន? កុងហ្គោនឹងចាប់អារម្មណ៍លើការងារនេះ។

BRICS ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៦ ដោយ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និង​ចិន ដោយ​មាន​អាហ្រ្វិក​ខាង​ត្បូង​ចូល​រួម​ក្នុង​ឆ្នាំ ២០១១។ រុស្ស៊ី​បច្ចុប្បន្ន​កាន់​តំណែង​ជា​ប្រធាន BRICS។ ប្លុកសេដ្ឋកិច្ចនេះកំពុងបានពង្រីកនៅឆ្នាំនេះ នៅពេលដែលអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានក្លាយជាសមាជិកពេញសិទ្ធិ។

គួរឲ្យដឹងដែរថាលោក Sassou Nguesso បានមកដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតី Putin នៅថ្ងៃព្រហស្បតិ៍ ដែលមេដឹកនាំអាហ្វ្រិកត្រូវ បានផ្តល់រង្វាន់កិត្តិយសរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top