ព័ត៌មានអន្តរជាតិ

តុលាការ ICC ផ្អាកការសម្រេចចិត្ត លើដីការចាប់ខ្លួន មេដឹកនាំអ៊ីស្រាអែល

AFP

បរទេស៖ ចៅក្រមនៅតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានពន្យារពេលនៃការសម្រេចចិត្តថាតើ ដីកាចាប់ខ្លួនគួរ តែត្រូវបានចេញប្រឆាំង នឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែលលោក Yoav Gallant ជុំវិញឧក្រិដ្ឋកម្មសង្គ្រាម នៅហ្គាហ្សាដែរឬយ៉ាងណា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការពន្យារពេលនេះ បានកើតឡើង បន្ទាប់ពី ICC បានអនុញ្ញាត ឱ្យចក្រភពអង់គ្លេស ដាក់ទឡ្ហីករណ៍ផ្លូវច្បាប់ប្រឆាំង នឹងយុត្តាធិការលើបញ្ហានេះ។

យោងតាមឯកសាររបស់តុលាការ ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍, ចក្រភពអង់គ្លេសបាន ដាក់សំណើទៅ ICC កាលពីថ្ងៃទី ១០ ខែមិថុនា ដើម្បីផ្តល់ការសង្កេត ជាលាយលក្ខណ៍អក្សរស្តីពីថាតើ “តុលាការអាចអនុវត្តយុត្តាធិការលើជនជាតិអ៊ីស្រាអែល ក្នុងកាលៈទេសៈដែលប៉ាឡេស្ទីន មិនអាចអនុវត្តយុត្តាធិការ ព្រហ្មទណ្ឌលើជនជាតិអ៊ីស្រាអែល (ក្រោម) កិច្ចព្រមព្រៀង Oslo ឬយ៉ាងណា។ ។

ICC មានការស៊ើបអង្កេតបន្តលើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ណាមួយ នៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ដែលបានប្រព្រឹត្តនៅលើទឹកដីប៉ាឡេស្ទីន និងដោយជនជាតិប៉ាឡេស្ទីន នៅលើទឹកដីអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ២០២១ ។

អត្ថបទសង្ខេប របស់ចក្រភព អង់គ្លេសបានចង្អុលបង្ហាញថា តុលាការនៅពេលនោះ បានសំរេចថា ខ្លួននឹងត្រូវធ្វើការ សម្រេចចិត្តចុងក្រោយ លើការអះអាងរបស់អ៊ីស្រាអែលថា សំណើរបស់អាជ្ញាធរ ប៉ាឡេស្ទីនក្នុងការចូលរួម ICC បំពានកិច្ចព្រមព្រៀង Oslo ប្រសិនបើ និងនៅពេលដែលរដ្ឋអាជ្ញា ICC ស្នើសុំដីកាចាប់ខ្លួនប្រឆាំង នឹងជនជាតិអ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា

To Top