បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មេបញ្ជាការ នៃទីបញ្ជាការអាហ្វ្រិកអាមេរិក (AFRICOM) បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន មិនមានគម្រោងបង្កើត មូលដ្ឋានយោធា នៅក្នុងប្រទេស Zambia នោះទេ។
ឧត្តមសេនីយ Michael Langley បានឆ្លើយតបទៅនឹង ការអះអាងដែលថា សហរដ្ឋអាមេរិក កំពុងពិចារណា លើការដាក់ពង្រាយជាអចិន្ត្រៃយ៍ នៅក្នុងប្រទេស Zambia ដោយគ្មានការយល់ព្រមពីសមាជិកសភា និងអាជ្ញាធរក្នុងតំបន់ភាគខាងត្បូង នៃប្រទេសអាហ្វ្រិកខាងត្បូងនៅឡើយ។
លោកបានបញ្ជាក់បែបនេះ ៖ នោះជារឿងមិនពិតទាំងស្រុង យើងមិនមានមូលដ្ឋាននៅប្រទេសសំប៊ីទេ យើងមិនមានគម្រោងដាក់វានៅទីនោះទេ។
កាលពីសប្តាហ៍មុន សមាជិកសភា Zambian បានទាមទារឱ្យមានគណនេយ្យភាពពីរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះក្នុងតំបន់ ដោយព្រមានថាការធ្វើជាម្ចាស់ផ្ទះ នៃកងកម្លាំង AFRICOM អាចធ្វើអោយមានភាពតានតឹង ជាមួយប្រទេសជិតខាង។
ការតវ៉ាបានធ្វើឡើងបន្ទាប់ ពីមានការព្រួយបារម្ភដែលបង្ហាញ ដោយប្រធានាធិបតីហ្ស៊ីមបាវេ លោក Emmerson Mnangagwa ដែលបានប្រាប់សមភាគីរុស្ស៊ី លោកVladimir Putin ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង St. Petersburg កាលពីដើមខែនេះថា សហរដ្ឋអាមេរិកកំពុងព្យាយាម ធ្វើយោធា Zambi ក្នុងការប៉ុនប៉ងបង្កើតអំណាចនៅក្នុងតំបន់ និងព្យាយាមផ្តាច់ខ្លួន Zimbawe ដែលជាប្រទេសជិតខាង។
អាហ្រ្វិកខាងត្បូង លីប៊ី និងនីហ្សេរីយ៉ា ពីមុនបានប្រឆាំងនឹង ការដាក់ពង្រាយ AFRICOM នៅក្នុងទ្វីបអាហ្រ្វិក ដោយខ្លាចថាទីក្រុងវ៉ាស៊ីនតោន មានបំណងពង្រីកឥទ្ធិពល របស់ខ្លួនលើទ្វីប និងផ្តល់អាទិភាព ដល់ការការពារផលប្រយោជន៍ប្រេងនៅទីនេះ៕
ប្រែសម្រួល៖ស៊ុនលី