បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុង នៅក្នុងតំបន់លោក Aleksey Smirnov បាននិយាយថា មនុស្ស៥នាក់បានស្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន លើការតាំង ទីលំនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។
លោកSmirnov បានសរសេរនៅលើ Telegram កាលពីថ្ងៃសៅរ៍ថា យន្តហោះ Quadcopter UAV មួយគ្រឿងបានទម្លាក់គ្រឿងផ្ទុះ នៅលើអគារលំនៅដ្ឋានមួយកន្លែង នៅក្នុងភូមិ Gorodische ជិតព្រំដែន ជាមួយអ៊ុយក្រែនពេញមួយយប់។
លោកបានថ្លែងថា៖នេះគឺជាទុក្ខធំរបស់យើង មនុស្សប្រាំនាក់ បានស្លាប់ដោយសារការវាយប្រហារនេះ ក្នុងនោះមានកុមារតូចៗពីរនាក់។ លោកបានបន្ថែមថា សមាជិកពីរនាក់ទៀត នៃគ្រួសារតែមួយត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ។
កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យ៉ាងហោចណាស់ការប៉ុនប៉ងចំនួន៦ដងដោយ របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារ ភេរវករលើទឹកដីរុស្ស៊ីជាមួយនឹង ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ត្រូវបានស្ទាក់ចាប់ពេញមួយយប់៕
ប្រែសម្រួល៖ស៊ុនលី