តេអេរ៉ង់ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ របស់ប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យមានសុពលភាពលទ្ធផលជុំទី១ នៃការបោះឆ្នោតប្រធានាធិបតី ទី១៤ របស់ប្រទេសនេះ ដែលមានន័យថា ឥឡូវនេះបេក្ខជន អាចចាប់ផ្តើមយុទ្ធនាការ បោះឆ្នោត សម្រាប់ការបោះឆ្នោត ខាងមុខ។
ការប្រកាសនេះត្រូវបានធ្វើឡើង ដោយលោក Hadi Tahan Nazif អ្នកនាំពាក្យក្រុមប្រឹក្សា ដែលជាស្ថាប័នត្រួតពិនិត្យ ដំណើរការ និងលទ្ធផលនៃការបោះឆ្នោត នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ ជាមួយទូរទស្សន៍ IRIB TV គ្រប់គ្រងដោយរដ្ឋ។
លោកបានលើកឡើងថា ស្ថាប័នបញ្ជាក់លទ្ធផល បន្ទាប់ពីការស៊ើបអង្កេត និងពិនិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា គ្មានបេក្ខជនណាម្នាក់ក្នុងចំណោមបេក្ខជនទាំង ៤រូបដែលប្រកួតប្រជែងក្នុងជុំទី១ បានធ្វើការជំទាស់នឹងលទ្ធផលបោះឆ្នោតក្នុងអំឡុងពេលកំណត់ផ្លូវច្បាប់ សម្រាប់ការតវ៉ាដោយសំឡេងនោះទេ លោកបន្ថែមថា យុទ្ធនាការបោះឆ្នោត អាចបន្តរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ ឬ ២៤ម៉ោងមុនការបោះឆ្នោត។
នៅក្នុងការបោះឆ្នោតជុំទី១ សម្រាប់ការប្រណាំង ប្រជែងដណ្តើម តំណែងប្រធានាធិបតីអ៊ីរ៉ង់ ដែលបានចាប់ផ្តើម កាលពីព្រឹកថ្ងៃសុក្រ និងបានបញ្ចប់នៅពាក់កណ្តាលអធ្រាត្របន្ទាប់ពី ត្រូវបានបន្តចំនួន ៣ដង គ្មានបេក្ខជនណាម្នាក់ទទួល បានច្រើនជាង ៥០ភាគរយនៃសម្លេងឆ្នោត សរុបដែលត្រូវការដើម្បីហៅអ្នកឈ្នះនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា