ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ៣គ្រាប់ក្នុងរយៈពេល ១សប្ដាហ៍

AFP

តូក្យូ៖ យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ រួមទាំងកាំជ្រួចរយៈចម្ងាយខ្លីមួយគ្រាប់ ជាមួយនឹងការបាញ់បង្ហោះ លើកទីពីររបស់ទីក្រុងព្យុង យ៉ាងក្នុងរយៈពេលតិចជាងមួយសប្តាហ៍។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា កាំជ្រួចរយៈចម្ងាយខ្លីនេះ ត្រូវបានបាញ់ក្នុងទិសឦសាន នៅម៉ោងប្រហែល ៥ និង ០៥នាទីព្រឹក ពីភាគខាងលិច ប្រទេសកូរ៉េខាងជើង ជាមួយនឹងមីស៊ីលផ្លោងមិនស្គាល់ អត្តសញ្ញាណបន្ថែមមួយគ្រាប់ទៀត បានបាញ់នៅម៉ោងប្រហែល ៥ និង ១៥នាទី ព្រឹក។

ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធាត្រីភាគីពហុភាគីថ្មីមួយហៅថា Freedom Edge កាលពីសប្តាហ៍មុននៅសមុទ្រចិនខាងកើត ដែលបង្កឱ្យមានប្រតិកម្មតបពីកូរ៉េខាងជើង ចំពោះអ្វីដែលខ្លួនដាក់ស្លាកថា “សាច់ដុំយោធាបង្កហេតុ” របស់សម្ព័ន្ធមិត្ត។

ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន រដ្ឋកូរ៉េកណ្តាលកាលពីថ្ងៃអាទិត្យថា សមយុទ្ធនេះបង្ហាញ សញ្ញាថាទំនាក់ទំនងបីផ្លូវ “បានដំណើរការលើរូបរាង ពេញលក្ខណៈរបស់អង្គការណាតូនៅអាស៊ី”។

ការបាញ់បង្ហោះនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធបានបាញ់ មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានអះអាងថា មួយថ្ងៃក្រោយមកទទួលបានជោគជ័យ នៃការសាកល្បង មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលមានក្បាលគ្រាប់ច្រើនគ្រាប់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top