បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុន អាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានប្រកាសផ្អាកជើងហោះហើរ ពេលយប់ទៅកាន់ ប្រទេសលីបង់ ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ លីបង់ហេបូឡា Hezbollah ។
ការបាញ់ផ្លោងគ្រាប់រ៉ុក្កែតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះឡើង កាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលនាំឱ្យអ្នកស្រុកនៅ សងខាងព្រំដែនត្រូវបានជម្លៀស ចេញពីតំបន់ដែលពួកគេកំពុងរស់នៅ។
កាលពីខែមិថុនា ប្រមុខកងជីវពល Shia លីបង់ លោក Hassan Nasrallah បានព្រមានថា ក្រុមរបស់គាត់ត្រូវបានរៀប ចំសម្រាប់ជម្លោះពេញលេញ ជាមួយអ៊ីស្រាអែល ហើយអាចឈ្លានពានទឹកដី ភាគខាងជើងរបស់រដ្ឋជ្វីហ្វ ក្នុងករណីមានការបង្កើនសកម្មភាពទ័ពណាមួយ។
ព្រឹត្តិការណ៍នេះបានធ្វើឲ្យមានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់អង្គការសហប្រជាទិ ដោយក្នុងនោះអគ្គលេខាធិការ Antonio Guterres បានព្រមានកាលពីខែមុនថា ៖ ការសម្រេចចិត្តខុសមួយ អាចបង្កឱ្យមានមហន្តរាយដែលហួសពីព្រំដែន ហើយនិយាយដោយត្រង់ ទៅហួសពីការស្មានគឺមានន័យថា ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនដែលយើងមិនអាច នឹកស្មានដល់៕
ប្រែសម្រួល៖ស៊ុនលី