បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ចំណាត់ថ្នាក់ប្រាក់ចំណូលជាតិ ប្រចាំឆ្នាំរបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា ប្រទេសរុស្ស៊ី បានកើនឡើង ចំណាត់ថ្នាក់របស់ខ្លួនពីប្រទេស ចំណូលកណ្តាលខ្ពស់ Upper Middle ទៅ ជាប្រទេសមាន ចំណូលកម្រិតខ្ពស់High ដោយសារតែភាពរឹងមាំ នៃកំណើន សេដ្ឋកិច្ចរបស់ខ្លួន។
ធនាគារអន្តរជាតិនេះ បានធ្វើការវាស់វែងប្រាក់ចំណូលជាតិសរុប (GNI) ដោយផ្អែកលើវិធីសាស្ត្រ ដែលមានអាយុកាលតាំងពីឆ្នាំ ១៩៨៩ ហើយធ្វើបច្ចុប្បន្នភាពការចាត់ថ្នាក់របស់ខ្លួនរៀងរាល់ថ្ងៃទី១ខែកក្កដា ដោយផ្អែកលើ GNI ក្នុងមនុស្សម្នាក់ៗនៃឆ្នាំប្រតិទិនមុនដែល ប្រាក់ចំណូលត្រូវបានវាស់វែង ជាប្រាក់ដុល្លារអាមេរិក។
កំណើនសេដ្ឋកិច្ចនេះ បានកើតឡើងសូម្បីតែបន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាន ដាក់ទណ្ឌកម្មរាប់ពាន់ប្រឆាំងនឹង រុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ដោយបញ្ជាក់ដោយបើកចំហថា គោលដៅរបស់ពួកគេគឺបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី និងបង្កឱ្យមានការផ្លាស់ប្ដូររបប នៅទីក្រុងមូស្គូប៉ុន្តែផ្ទុយទៅវិញ វាមិនអាចទទួលបានជោគជ័យនោះទេ។
ដើម្បីចាត់ទុកថា មានប្រាក់ចំណូលខ្ពស់ ប្រទេសមួយត្រូវតែមាន GNI លើសពី១៤០០៥ដុល្លារ ដែលត្រូវបានកែ សម្រួលឡើងពី ១៣៨៤៥ដុល្លារសម្រាប់ឆ្នាំសារ ពើពន្ធមុនហើយការកែតម្រូវនេះពឹងផ្អែកលើទម្ងន់ មធ្យមនៃអ្នកបង្វែរផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងតំបន់អឺរ៉ូផងដែរ៕
ប្រែសម្រួល៖ស៊ុនលី