ម៉ូស្គូៈ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចេញការហាមឃាត់ការចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន ៩៩នាក់ ដែលជាវិធានការតបតវិញលើរដ្ឋាភិបាលកាណាដា។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសរុស្ស៊ីដាក់បម្រាមចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន ៩៩នាក់ ដែលពាក់ព័ន្ធនឹងការលម្អិត និងការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ទីក្រុងអូតាវ៉ា ជាវិធានការតបត” ។
ក្រសួងបានបន្ថែមថា ការហាមប្រាមនេះ មិនសំដៅទៅលើប្រជាជនកាណាដាធម្មតានោះទេ ព្រោះវាអាចបែងចែកឥស្សរជន នយោបាយបច្ចុប្បន្នរបស់ប្រទេសកាណាដា ជាមួយនឹងប្រជាជនកាណាដា ៕
ប្រែសម្រួល ឈូក បូរ៉ា