តូក្យូ៖ ប្រទេសជប៉ុន បានបាញ់បង្ហោះ ដោយជោគជ័យនូវរ៉ុក្កែត H3 ថ្មីរបស់ខ្លួនដែលដឹកផ្កាយរណប សង្កេតផែនដីពីមជ្ឈមណ្ឌលអវកាស នៅលើកោះភាគនិរតី ក្នុងការជំរុញដល់ក្តីប្រាថ្នា អវកាសរបស់ប្រទេសបន្ទាប់ពីការបរាជ័យ លើកដំបូង របស់យានកាលពីឆ្នាំមុន។
រ៉ុក្កែត H3 លេខ 3 ផលិតក្នុងស្រុកបានហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima នៅម៉ោង ១២,០៦ថ្ងៃត្រង់ ដោយបានបញ្ចេញដំណាក់កាលដំបូងរបស់វាប្រហែល ៥នាទីក្រោយមក បន្ទាប់មកផ្កាយរណបបានបំបែកខ្លួនប្រហែល ១៦ នាទីក្រោយមកនៅរយៈកម្ពស់ប្រហែល ៦១៣គីឡូម៉ែត្រ។
សញ្ញាពី Advanced Land Observing Satellite-4 ដែលត្រូវបានគេស្គាល់ថា Daichi-4 ត្រូវបានទទួលនៅស្ថានីយ៍ Santiago ក្នុងប្រទេសឈីលី នៅម៉ោង ១២ និង ៥៩នាទី ហើយ Sun Acquisition Mode របស់វាត្រូវបានបញ្ជាក់ថា ដំណើរការជាធម្មតា នេះបើយោងតាមទីភ្នាក់ងាររុករកអវកាសជប៉ុន។
អ្នកគ្រប់គ្រងគម្រោងលោក Makoto Arita បានប្រាប់សន្និសីទសារព័ត៌មានមួយថា “វាគឺជាពិន្ទុដ៏ល្អឥតខ្ចោះសម្រាប់ការលើក។ យើងមានការធូរស្រាលជាមួយនឹងភាពជោគជ័យជាលើកទីពីរជាប់ៗគ្នា (ក្នុងការបាញ់បង្ហោះរ៉ុក្កែត H3)” ។
ការបាញ់បង្ហោះរ៉ុក្កែត ដែលជាអ្នកស្នងតំណែងរបស់យាន H2A ដ៏សំខាន់នាពេលបច្ចុប្បន្នរបស់ប្រទេសនេះ កើតឡើងនៅពេលដែលប្រទេសជប៉ុន ស្វែងរកការឈរជើងនៅក្នុងវិស័យបាញ់បង្ហោះផ្កាយរណបដែលមានការប្រកួតប្រជែងកាន់តែខ្លាំង ជាមួយនឹងផែនការបាញ់បង្ហោះរ៉ុក្កែត H3 ចំនួន ៦ដងក្នុងមួយឆ្នាំ៕
ប្រែសម្រួល ឈូក បូរ៉ា