ព័ត៌មានអន្តរជាតិ

រុស្ស៊ី ព្រមានអ៊ីស្រាអែល ជុំវិញផែនការផ្តល់ប្រព័ន្ធការពារមីស៊ីលឱ្យអ៊ុយក្រែន

RT NEWS

បរទេស៖ អ៊ីស្រាអ៊ែល ត្រូវតែត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងផលវិបាក ប្រសិនបើប្រទេសនេះ ឆ្ពោះទៅមុខជាមួយនឹងផែនការដែលបានរាយការណ៍ដើម្បីផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារដែនអាកាស ដែលផលិតដោយសហរដ្ឋអាមេរិក។ នេះបើតាមការព្រមានរបស់តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែត Financial Times បានរាយការណ៍កាលពីសប្តាហ៍មុនដោយដកស្រង់សម្តីអ្នកដែលដឹងពីការចរចារថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ុយក្រែនកំពុងពិភាក្សាគ្នាដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ចាស់ របស់អ៊ីស្រាអែលរហូតដល់ប្រាំបីទៅឱ្យទីក្រុងគៀវ។ លោក Nebenzia បានព្រមានកាលពីថ្ងៃចន្ទ ខណៈដែលទីក្រុងម៉ូស្គូបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការផ្តល់នេះអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងអ៊ីស្រាអែល និងរុស្ស៊ី ។

អ្នកការទូតរុស្ស៊ីរូបនេះបាននិយាយថា “ខ្ញុំជឿថា វាពិតជាអាចមានផលវិបាកផ្នែកនយោបាយ។ «សព្វាវុធទាំងឡាយណាដែលពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅទីបំផុតនឹងត្រូវបំផ្លាញ ដូចជាអាវុធលោកខាងលិច និងសហរដ្ឋអាមេរិកដទៃទៀត។ នោះគឺច្បាស់ណាស់»៕

ប្រែសម្រួលៈ ណៃ តុលា

To Top