បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ ការកើនឡើងកំដៅនៅតាម ព្រំដែនអ៊ីស្រាអែល-លីបង់ គឺសម្រាប់ទីក្រុងយេរូសាឡឹម ត្រូវតែបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សា នេះបើយោងតាមការលើកឡើងរបស់ អនុប្រធានក្រុមសកម្មប្រយុទ្ធ Hezbollah លោក Sheikh Naim Kassem បានប្រាប់ AP កាលពីថ្ងៃអង្គារ។
យុទ្ធនាការដែលកំពុងធ្វើឡើងដោយ យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាប្រឆាំងនឹង ក្រុមហាម៉ាសបានធ្វើឡើងបន្ទាប់ពី ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ លើភូមិភាគខាងត្បូងអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន ដែលបានសម្លាប់មនុស្សជាង ១១០០នាក់ ហើយពួកសកម្មប្រយុទ្ធក៏បាន ចាប់ចំណាប់ខ្មាំងរាប់រយនាក់ត្រឡប់ទៅ Gaza វិញផងដែរ។
ទីក្រុងយេរូសាឡឹមបានឆ្លើយតបវិញ ដោយការទម្លាក់គ្រាប់បែកលើ តំបន់ហ្គាហ្សាបន្ទាប់ពីប្រតិបត្តិការ ជើងគោកហើយប្រជាជនប៉ាឡេស្ទីនជាង ៣៧០០០ នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ចាប់តាំងពីការចាប់ផ្តើម នៃអរិភាពនោះបានផ្ទុះឡើង។
គួរឲ្យដឹងដែរថាចាប់តាំងពីដើមដំបូងនៃជម្លោះមក ក្រុមហេសបូឡា ដែលជាចលនានយោបាយ និងកម្លាំងប៉ារ៉ាយោធាគាំទ្រ ដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពល បានធ្វើយុទ្ធនាការមានកំណត់ នៃយន្តហោះគ្មានមនុស្សបើក និងការវាយប្រហារដោយមីស៊ីល លើភាគខាងជើងអ៊ីស្រាអែល ៕
ប្រែសម្រួល៖ ស៊ុន លី