ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក បន្ដហោះហើរយន្ដហោះ Osprey ក្នុងប្រទេសជប៉ុន បន្ទាប់ពីការធ្លាក់  កាលពីខែវិច្ឆិកា

AFP

វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា កងទ័ពអាកាសអាមេរិក បានបន្តជើងហោះហើរយន្ដហោះដឹកជញ្ចូន Ospreys របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានផ្អាកហោះហើរ បន្ទាប់ពីការធ្លាក់យន្តហោះមួយគ្រឿងរបស់ខ្លួននៅភាគនិរតីនៃកោះជប៉ុន កាលពីក្នុងខែវិច្ឆិកា ឆ្នាំមុន។

កងម៉ារីនអាមេរិកបានបន្តប្រតិបត្តិការយន្តហោះ MV-22 របស់ខ្លួនឡើងវិញ នៅក្នុងប្រទេសជប៉ុនចាប់តាំងពីខែមីនា ប៉ុន្មានថ្ងៃបន្ទាប់ពីការលុបចោល ការហាមឃាត់ការហោះហើរទូទាំងពិភពលោកលើ យន្ដហោះ Ospreys របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលបានសម្លាប់ទាហានអាកាសទាំង ៨នាក់នៅលើយន្តហោះរបស់យន្ដហោះ CV-22 ។

ក្រសួងការពារជាតិបានបញ្ជាក់ពីការបន្តជើងហោះហើរយន្ដហោះ Osprey របស់ខ្លួនឡើងវិញរបស់កងទ័ពអាកាសអាមេរិកកាលពីព្រឹកថ្ងៃអង្គារ នៅជិតមូលដ្ឋានអាកាស Yokota នៅជាយក្រុងភាគខាងលិច នៃទីក្រុងតូក្យូ យោងតាមមន្ត្រី ដែលបានឲ្យដឹងថា ចំនួនយន្តហោះ ដែលដំណើរការឡើងវិញ មិនត្រូវបានបញ្ជាក់នោះទេ ។

ការធ្លាក់យន្តហោះដឹកជញ្ជូនចូល ទៅក្នុងសមុទ្រក្បែរកោះយូកូស៊ីម៉ា ក្នុងខេត្តកាហ្គោស៊ីម៉ា អំឡុងពេលសមយុទ្ធមួយ គឺជាគ្រោះថ្នាក់បំផុត ដែលពាក់ព័ន្ធនឹងយន្ដហោះ Osprey ចាប់តាំងពីការប្រយុទ្ធរបស់ពួកគេលើកដំបូងក្នុងឆ្នាំ២០០៧ ។

កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានដាក់ពង្រាយយន្តហោះ MV-22 ចំនួន ២៤ គ្រឿងដែលប្រើប្រាស់ដោយកងម៉ារីន នៅស្ថានីយអាកាស Futenma និង CV-22 ចំនួនប្រាំគ្រឿងដែលប្រើប្រាស់ដោយកងទ័ពអាកាសនៅឯមូលដ្ឋាន Yokota ដោយមិនរាប់បញ្ចូលយន្តហោះ ដែលបានធ្លាក់នោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top