ព័ត៌មានអន្តរជាតិ

លោក Donald Trump អាចនឹងបញ្ឈប់ ការពង្រីកខ្លួន របស់អង្គការណាតូ

RT News

បរទេស ៖ យោងតាមអត្ថបទសារព័ត៌មាន Politico ដែលដកស្រង់ប្រភពអនាមិក បានឱ្យដឹងថា លោក Donald Trump ត្រូវបានគេរាយការណ៍ថា កំពុងពិចារណា លើកិច្ចព្រមព្រៀង ជាមួយរុស្ស៊ីមិន ឱ្យអង្គការណាតូ ពង្រីកទៅកាន់ អ៊ុយក្រែន និងហ្សកហ្ស៊ី ប្រសិនបើលោក ត្រូវបានជ្រើសរើស ជាប្រធានាធិបតី សហរដ្ឋអាមេរិកឡើងវិញ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Trump គឺជាគូប្រជែងមកពីគណបក្ស សាធារណរដ្ឋ ( GOP )ប្រឆាំងនឹងប្រធានាធិបតី ដែលកំពុងកាន់អំណាចលោក Joe Biden ក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ ។ យុទ្ធនាការរបស់លោក មិនទាន់ដាក់ឈ្មោះ ក្រុមសន្តិសុខជាតិ ឬផ្សាយពីរបៀបវារៈថ្មី សម្រាប់អង្គការណាតូនៅឡើយទេ ប៉ុន្តែទស្សនាវដ្តី Politico បានប្រមូលផ្តុំគ្នានូវអ្វី ដែលអាចធ្វើទៅបាននៅក្នុងរឿង ដែលបានផ្សាយកាលពីថ្ងៃអង្គារ។

អត្ថបទដដែលបានឱ្យដឹង ដោយដកស្រង់ “អ្នកជំនាញសន្តិសុខជាតិដែលតម្រង់ជួរជាមួយលោក Trump” ថា “ជាផ្នែកមួយនៃផែនការ សម្រាប់អ៊ុយក្រែនដែលមិនត្រូវបានគេរាយការណ៍ពីមុន អ្នកតែងតាំងរបស់ GOP សន្មតកំពុងពិចារណាលើកិច្ចព្រមព្រៀងដែលណាតូសន្យាថា នឹងមិនពង្រីកទៅភាគខាងកើតទៀតទេ – ជាពិសេសទៅអ៊ុយក្រែន និងហ្សកហ្ស៊ី ហើយចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីទំហំទឹកដីអ៊ុយក្រែន ទីក្រុងមូស្គូអាចរក្សាបាន” ។

ប្រភពអនាមិកមួយ ដែលគេសន្មត់ថា បានដឹងពីការ គិតគូរបស់លោក Trump បាននិយាយថា លោកបើកចំហ ចំពោះអ្វីមួយដែលរារាំងការពង្រីក របស់អង្គការណាតូ និងមិនត្រលប់ទៅព្រំដែនឆ្នាំ១៩៩១ សម្រាប់អ៊ុយក្រែន ប៉ុន្តែមិនរាប់បញ្ចូលជម្រើសផ្សេងទៀត “រួមទាំងការផ្គត់ផ្គង់សព្វាវុធដ៏ច្រើន” ដល់ទីក្រុងគៀវ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top