ព័ត៌មានអន្តរជាតិ

លោក Scholz៖ អាល្ល្លឺម៉ង់ ដាច់ខាតនឹងមិនគាំទ្រសំណើកិច្ចព្រមព្រៀង នៅអ៊ុយក្រែនឡើយ

រូបភាពពី៖​ XINHUA

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំង នឹងមិនត្រូវគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់ ដែលនឹងធ្វើឱ្យទីក្រុងគៀវដើម្បីទទួលស្គាល់ការបរាជ័យនោះទេ។

នៅពេលដែលលោក Scholz បានសួរសំណួរពីសមាជិកនៃ Bundestag កាលពីថ្ងៃពុធ សមាជិកសភាឆ្វេងនិយម Gesine Loetzsch បានសួរអំពីការចូលរួមរបស់អាល្លឺម៉ង់នៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងលទ្ធភាពនៃបទឈប់បាញ់មួយដែលរៀបចំឡើងដោយអ៊ុយក្រែនផង។

អធិការបតីអាល្លឺម៉ង់រូបនេះបានអះអាងថា លក្ខខណ្ឌបទឈប់បាញ់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir សំដៅលើការចុះចាញ់របស់អ៊ុយក្រែន ដោយហៅទីក្រុងមូស្គូថា ប្រមាថមើលងាយ និងមិនចាប់អារម្មណ៍ក្នុងការបញ្ចប់ជម្លោះនោះទេ។

កាល​ពី​ខែ​មុន ប្រធានាធិបតី​រុស្ស៊ី​បាន​ដាក់លក្ខខណ្ឌ​មួយ​ចំនួន​មុន​កិច្ច​ចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន​អាច​ចាប់​ផ្តើម។ លោកបាននិយាយថា ទីក្រុងមូស្គូនឹងបញ្ជាឱ្យមានបទឈប់បាញ់មួយ នៅពេលដែលក្រុងកៀវដកកងទ័ពចេញពីទឹកដីនៃតំបន់ទាំងបួន ដែលបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ី ហើយប្រកាសជាផ្លូវការថាខ្លួនលែងចង់ចូលរួមជាមួយណាតូ។

គួរឲ្យដឹងដែរថានាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានស្នើឱ្យមានបទឈប់បាញ់ដ៏ឆាប់រហ័សមួយ ដល់លោក Vladimir Zelensky ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ Kiev កាលពីដើមសប្តាហ៍នេះ ប៉ុន្តែបាននិយាយថា មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ហើយថាមិនពេញចិត្តនឹងសំណើរនេះទេ៕ ប្រែសម្រួល៖ស៊ុនលី

To Top