ព័ត៌មានអន្តរជាតិ

ស្លាប់៣និងបាត់ខ្លួន៧នាក់ នៅក្នុងហេតុការណ៍ លិចទូកនេសាទ១គ្រឿងនៅឆ្នេរសមុទ្រ នៃប្រទេសព័រទុយហ្គាល់

AFP

LISBON ៖ យ៉ាងហោចណាស់ មនុស្សចំនួន៣នាក់បានស្លាប់ និង៧នាក់ទៀតបានបាត់ខ្លួន ក្រោយពីទូកនេសាទចំនួន ១គ្រឿងបានលិចកាលពីព្រឹកថ្ងៃពុធ នៅឯឆ្នេរសមុទ្រ Marinha Grande នៅក្នុងទីក្រុង Leiria ប្រទេសព័រទុយហ្គាល់ ។

អាជ្ញាធរដែនសមុទ្រជាតិ របស់ប្រទេសព័រទុយហ្គាល់ បានឲ្យដឹងថា មនុស្សចំនួន៧នាក់ត្រូវបានជួយសង្គ្រោះ ។ អ្នកនេសាទ២នាក់ក្នុងចំណោមអ្នកនេសាទដែលជួយសង្គ្រោះបានស្ថិតក្នុងស្ថានភាពតក់ស្លុត និងម្នាក់ទៀតស្ថិតក្នុង” ភាពឈឺចាប់ធ្ងន់ធ្ងរ” ។

អ្នកដែលត្រូវបានជួយសង្គ្រោះ ទាំងអស់ត្រូវបានដឹក ជញ្ជូនទៅកាន់កំពង់ផែ Figueira da Foz ដែលនៅក្បែរនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top