យេរ៉ូសាឡឹម៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល បានទទួលការឆ្លើយតបពីក្រុមហាម៉ាស់ ចំពោះកិច្ចព្រមព្រៀងដែលបានស្នើឡើង ក្នុងគោលបំណងធានាបទឈប់បាញ់នៅក្នុងជម្លោះតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។
ការឆ្លើយតបដែលត្រូវបានផ្ទេរ ដោយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យ ដោយអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា “អ៊ីស្រាអែលកំពុងពិនិត្យមើលការឆ្លើយតបនេះ ហើយនឹងធ្វើការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្រុះសម្រួលក្នុងពេលកំណត់” ។
ការអភិវឌ្ឍន៍នេះបង្ហាញពីកិច្ច ខិតខំប្រឹងប្រែងជាថ្មីដើម្បីចរចាបញ្ចប់ជម្លោះរយៈពេលជិត ៩ខែ ដែលយោងទៅតាមអាជ្ញាធរ សុខាភិបាលដែលមានមូលដ្ឋាន នៅហ្គាហ្សាបានបណ្តាលឱ្យមានប្រជាជនប៉ាឡេស្ទីនជាង ៣៧,៩០០នាក់បានស្លាប់នៅក្នុងបន្ទះនេះ។
អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំនៅតំបន់ ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយលុក របស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែន ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និង ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួល ឈូក បូរ៉ា