ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការ សៀងហៃ

 នាព្រឹកថ្ងៃទី៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃរដ្ឋសមាជិកនៃអង្គការ សហប្រតិបត្តិការសៀងហៃ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។

លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីការបង្កើតអង្គការកិច្ច សហប្រតិបត្តិការសៀងហៃអស់រយៈពេល ២៣ ឆ្នាំមក ចំនួនរដ្ឋសមាជិក បានកើនឡើងដល់ ១០ ប្រទេស ។ “មហាគ្រួសារនៃអង្គការ សហប្រតិបត្តិការសៀងហៃ” បានគ្របដណ្តប់ប្រទេសចំនួន ២៦ លើទ្វីបចំនួនបី ជាមួយនឹងដៃគូកាន់តែច្រើនឡើងៗ និងមានមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាងមុន ។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សបាននិងកំពុងវិវត្តកាន់តែលឿន  ហើយសង្គមមនុស្សជាតិបានឈរនៅលើផ្លូវបំបែក នៃប្រវត្តិសាស្ត្រម្តងទៀត។ ការដែលអង្គការសហប្រតិបត្តិការសៀងហៃឈរ នៅម្ខាងនៃភាពត្រឹមត្រូវ នៃប្រវត្តិសាស្ត្រ និងនៅម្ខាង នៃភាពសច្ចយុត្តិធម៌ គឺមានសារៈសំខាន់យ៉ាងក្រៃលែង សម្រាប់ពិភពលោក ។

លោកXi Jinping បានលើកឡើងថា  ប្រឈមមុខនឹង ការគំរាមកំហែងជាក់ស្តែងពីគំនិតសង្គ្រាមត្រជាក់ យើងត្រូវការពារខ្សែបន្ទាត់ ក្រហមសន្តិសុខឱ្យបាន ។ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តទស្សនៈសន្តិសុខ ដែលរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមខាង សន្តិសុខដែលស្មុគស្មាញនិងចាក់ស្រេះតាមរយៈការសន្ទនា និង កិច្ចសហប្រតិបត្តិការ ឆ្លើយតបទៅនឹងបម្រែបម្រួលនិម្មាបនកម្ម អន្តរជាតិដ៏ជ្រាលជ្រៅ តាមរយៈគំនិតឈ្នះ-ឈ្នះ និងរួមគ្នាកសាងពិភពលោក ដែលមានសន្តិភាពយូរអង្វែង និង មានសន្តិសុខជាទូទៅ ។

លោក Xi Jinping បានថ្លែងទៀតថា ប្រឈមមុខនឹងហានិភ័យជាក់ស្តែងនៃ “ការបង្កើតរបាំងខ្ពស់” យើងត្រូវគាំពារសិទ្ធិក្នុងការអភិវឌ្ឍ។ ប្រកាន់ខ្ជាប់នូវបរិយាបន្ន រួមគ្នាជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា គាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ បំផុសកម្លាំងចលករនៃសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍រួម ។

មេដឹកនាំ នៃរដ្ឋសមាជិក ដែលបានចូលរួមកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រតិបត្តិការសៀងហៃដែល បានដើរ តួនាទីមានលក្ខណៈស្ថាបនា ក្នុងការគាំ ពារ សន្តិភាព និងសន្តិសុខក្នុងតំបន់ ហើយចុះហត្ថលេខានិងចេញផ្សាយ «សេចក្តីប្រកាស Astana នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋ សមាជិក អង្គការសហប្រតិបត្តិការសៀងហៃ» និងអនុម័តគំនិតផ្តួចផ្តើមរបស់អង្គការសហប្រតិបត្តិការសៀងហៃស្តីពីការដែល ប្រទេស នានារួម សាមគ្គី គ្នា ដើម្បីជំរុញ យុត្តិធម៌ សុខដុមរមនា និងការអភិវឌ្ឍលើ ពិភពលោក ព្រមទាំងចេញសេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍នៃទំនាក់ទំនង ភាពជាដៃគូ មាន ទំនុកចិត្តគ្នា និង សុខដុមនីយកម្មជាមួយប្រទេសជិតខាង និងធ្វើ សេចក្តីសម្រេចចិត្តមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុង វិស័យថាមពល ការវិនិយោគ សន្តិសុខព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត ៕

To Top