បរទេស៖ យុទ្ធនាការរបស់លោក Donald Trump និងសម្ព័ន្ធមិត្តមួយចំនួនរបស់លោកបានចាប់ផ្តើមធ្វើវាយប្រហារនយោបាយជាមុន ទៅលើអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដោយផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី ចំពេលមានការពិភាក្សាក្នុងចំណោមសមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន ដែលលោកស្រីអាចជំនួសប្រធានាធិបតី Joe Biden នៅលើបញ្ជីឈ្មោះបេក្ខជនប្រធានាធិបតីឆ្នាំ ២០២៤ របស់គណបក្ស។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងសេចក្តីថ្លែងការណ៍ដ៏ច្របូកច្របល់ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ យុទ្ធនាការរបស់លោក Trump និងសម្ព័ន្ធមិត្តសាធារណៈរដ្ឋរបស់លោកហាក់ដូចជាកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់ការវាយលុកលើលោកស្រី Harris ប្រសិនបើលោក Biden វ័យ ៨១ ឆ្នាំសម្រេចចិត្តបញ្ចប់ការឈរឈ្មោះបោះឆ្នោតជាថ្មីរបស់លោក។ ការប៉ុនប៉ងរបស់លោក Trump គឺបន្ទាប់ពីការជជែកពិភាក្សាដ៏ខ្សោយរបស់លោក Joe Biden កាលពីសប្តាហ៍មុន។
ខណៈពេលដែលលោក Biden បានទទូចថាគាត់នឹងមិនចាកចេញពីការប្រណាំងរយៈពេល ៤ ខែមុនការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា ចូលមកដល់ លោកស្រី Harris បានឈរនៅពីក្រោយលោកយ៉ាងរឹងមាំ ខាងក្រុមយុទ្ធនាការរបស់លោក Trump គឺអាចមានការខាតបង់តិចតួចដោយការវាយប្រហារលើអនុប្រធានាធិបតីឥឡូវនេះ ដូច្នេះប្រសិនបើ Harris លេចឡើងជាអ្នកតែងតាំង លោកស្រីអាចក្នុងស្ថានភាពទន់ខ្សោយ។
គណបក្សសាធារណរដ្ឋបានរិះគន់លោកស្រី Harris អាយុ ៥៩ ឆ្នាំជាទៀងទាត់ក្នុងអំឡុងពេលអាណត្តិរបស់លោក Biden ក្នុងតំណែង ប៉ុន្តែការវាយប្រហារនៅសប្តាហ៍នេះតំណាងឱ្យការកើនឡើងយ៉ាងខ្លាំង និងហាក់ដូចជាមានការសម្របសម្រួលដែលហាក់ដូចជាត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងការពិភាក្សាអំពីលោកស្រីដែលអាចជំនួសលោក Biden ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ៕ប្រែសម្រួលៈ ណៃ តុលា