បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានអះអាងថា អ៊ុយក្រែនមានផែនការរួចទៅហើយ ក្នុងការចាប់ផ្តើមការវាយលុក សាជាថ្មីប្រឆាំងនឹងរុស្ស៊ី ។
មេដឹកនាំរូបនេះបានបន្តទៀតថា ៖ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ អ៊ុយក្រែន កំពុងបន្តខ្វះខាតមធ្យោបាយច្រើនណាស់ ដើម្បីធ្វើដូច្នេះ ដោយបានស្តីបន្ទោសស្ថានភាព នៃការដឹកជញ្ជូនយឺតយ៉ាវ នៃជំនួយយោធាពីអ្នកគាំទ្រ លោកខាងលិចផងដែរ ។
ថ្លែងទៅកាន់ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បានបដិសេធមិនពិពណ៌នាអំពីស្ថានភាពជួរមុខថាជា ភាពជាប់គាំង ដោយនិយាយថាវានៅតែជា បញ្ហានៅឡើយ ។
ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែន កំពុងខ្វះខាតសំភារៈសពា្វវុធគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហា ដែលបានលើកឡើង ដោយផ្តោតលើប្រតិបត្តិការ ការពារជាជាងចាប់ផ្តើមការជំរុញការវាយលុកថ្មីប្រឆាំងនឹងរុស្ស៊ី។
លោក Zelensky បានបញ្ចាក់បែបនេះទៀតថា៖កញ្ចប់ជំនួយដែលត្រូវាបានបោះឆ្នោតគាំទ្រ និងពិភាក្សារួចទៅហើយទាំងនោះគួរត្រូវតែមកដល់ ប៉ុន្តែបច្ចុប្បន្នវាមានភាពយឺតយ៉ាវខ្លាំងណាស់។ យើងអរគុណណាស់ចំពោះពោះសភា អាមេរិក សម្រាប់ការគាំទ្ររបស់ពួកគេ និងទាំងអស់គ្នា ប៉ុន្តែអ្វី
គ្រប់យ៉ាងគួរត្រូវតែបានផ្តល់ឱ្យឆាប់ជាងនេះ៕
ប្រែសម្រួល៖ស៊ុនលី