បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT គណបក្សស្តាំនិយមបារាំង (RN) នឹងរារាំងការដាក់ពង្រាយទាហានទៅកាន់ប្រទេសអ៊ុយក្រែន និងរារាំងក្រុងគៀវ ពីការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយបារាំងដើម្បីវាយប្រហារដីរុស្ស៊ី ប្រសិនបើខ្លួនទទួលបានជ័យជំនះក្នុងការបោះឆ្នោតសភា និងធានាបានតំណែងនាយករដ្ឋមន្ត្រី នៃប្រទេសនេះនាពេលខាងមុខ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយលោកស្រី Le Pen ដែលជាអតីតប្រធានគណបក្ស ដ៏យូរណាស់មកហើយ របស់គណបក្សនេះ ។ លោកស្រីបានធ្វើការកត់សម្គាល់ បែបនេះកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងបទសម្ភាសន៍ជាមួយ CNN មុនពេលការបោះឆ្នោត ជុំទីពីរដែលគ្រោងធ្វើ នៅថ្ងៃអាទិត្យ។
សុន្ទរកថាចុងក្រោយ ស្តីពីការដាក់ពង្រាយកងទ័ពបារាំង ទៅកាន់អ៊ុយក្រែននោះគឺជាផែនការនិងជាជំហររបស់ប្រធានាធិបតី Emmanuel Macron ដែលក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ លោក Macron បានគិតគូរគំនិតនេះម្តងហើយម្តងទៀត និងដោយបានប្រើប្រាស វោហាសាស្ត្រដែលកាន់តែនាំឲ្យមានសំពាធ និងកំដៅខ្លាំងឡើងនៅក្នុងជម្លោះនៅអ៊ុយក្រែន។
លោកស្រី Le Pen បានថ្លែងបែបនេះថា៖ប្រសិនបើលោក Emmanuel Macron ចង់បញ្ជូនទាហានទៅអ៊ុយក្រែន ហើយនាយករដ្ឋមន្ត្រីប្រឆាំងវា នោះវានឹងគ្មានកងទ័ពបញ្ជូនទៅកាន់អ៊ុយក្រែនទេ។ នេះគឺជាអ្វីដែលលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍។
លោកស្រី Le Pen ក៏បាននិយាយទៀតដែរថា គណបក្សកាន់អំណាចបារាំងថ្មី ក៏នឹងរារាំងទីក្រុងកៀវ ពីការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយបារាំង ដើម្បីធ្វើការវាយប្រហារលើដីរុស្ស៊ី ដោយលើកហេតុផលថាការអនុញ្ញាតឱ្យធ្វើដូច្នេះធ្វើឱ្យទីក្រុងប៉ារីស ក្លាយទៅជាអ្នកពាក់ព័ន្ធ នៅក្នុងជម្លោះដោយផ្ទាល់ជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី