ព័ត៌មានអន្តរជាតិ

ប្រធាន MSDF ជប៉ុន ទំនងជានឹងលាលែងពីតំណែង ជុំវិញការចាត់ចែងព័ត៌មានមិនត្រឹមត្រូវ

Afp

តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រធានកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន MSDF កំពុងពិចារណាលាលែងពីតំណែងបន្ទាប់ពីការចាត់ថ្នាក់ព័ត៌មានមិនត្រឹមត្រូវលើនាវាពិឃាតជាច្រើន។

ប្រភពបានឲ្យដឹងថា ឧត្តមនាវីឯក Ryo Sakai ប្រធានបុគ្គលិកនៃ MSDF បានបង្ហាញចេតនាទទួលខុសត្រូវ ដោយក្រសួងការពារជាតិគ្រោងនឹងដាក់ទណ្ឌកម្មអ្នកពាក់ព័ន្ធ រួមទាំងមន្ត្រីជាន់ខ្ពស់ផងដែរ នាពេលខាងមុខនេះ។

ក្រសួងក៏គ្រោងនឹងចេញផ្សាយការរកឃើញនៃការស៊ើបអង្កេតរបស់ខ្លួនអំពីរបៀប ដែលព័ត៌មានដែលត្រូវបានចាត់តាំងជាអាថ៌កំបាំងរបស់រដ្ឋត្រូវបានគ្រប់គ្រងផ្ទៃក្នុង និងដោយសាខាទាំងបីនៃកងកម្លាំងស្វ័យការពារ។

កាលពីខែមេសា ក្រសួងបានឲ្យដឹងថា សមាជិកនាវិកម្នាក់នៅលើនាវាពិឃាត MSDF Inazuma ត្រូវបានចាត់តាំងឱ្យគ្រប់គ្រងព័ត៌មានសម្ងាត់ដោយមិនឆ្លងកាត់ការត្រួតពិនិត្យផ្ទៃខាងក្រោយ ដូចដែលតម្រូវសម្រាប់មន្ត្រីរដ្ឋាភិបាល ដែលនឹងអាចទទួលបានព័ត៌មានសម្ងាត់របស់រដ្ឋ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top