ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កិច្ចសហប្រតិបត្តិការ រវាងចិន និងតាជីគីស្ថាន មានអនាគត គួរឱ្យរំពឹងទុក ហើយសហគមន៍រួម វាសនារបស់ចិន និងតាជីគីស្ថាន ក៏មុខជានឹងមានអនាគត កាន់តែល្អបរវជាមិនខានផងដែរ

ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ខែមិថុនា ភាគីទាំងពីរចិននិងតាជីគីស្ថាន បានប្រកាសបង្កើតទំនាក់ទំនងភាព ជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិង តាជីគីស្ថាន ក្នុងយុគសម័យថ្មី ដែលបានគ្រោងផែនការថ្មី សម្រាប់ការកសាងសហគមន៍ រួមវាសនារវាងចិន និងតាជីគីស្ថាន ដោយឈរលើចំណុចចាប់ផ្តើមកាន់តែខ្ពស់

ក្រឡេកទៅមើលប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងចិន និងតាជីគីស្ថានអាចឃើញថា “ការអភិវឌ្ឍបែប លោតផ្លោះ”គឺជាពាក្យគន្លឹះ ។ ពីទំនាក់ទំនងមិត្តភាព និងសុខដុមនីយកម្ម ជាមួយប្រទេសជិតខាងដល់ ទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រ ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយដល់ទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយរវាង ចិននិងតាជីគីស្ថានក្នុងយុគសម័យថ្មី ទំនាក់ទំនងរវាងចិន និងតាជីគីស្ថាន សម្រេចបាននូវ” ការលោតផ្លោះជាប្រវត្តិសាស្ត្រ” ជាបន្តបន្ទាប់ ។

ហេតុអ្វីបានជាទំនាក់ទំនង រវាងចិន និងតាជីគីស្ថានអាចឈានដល់កម្រិតថ្មីទៀត? ការទូតប្រមុខរដ្ឋ បានដើរតួនាទី ដឹកនាំដ៏សំខាន់បំផុត ។ ក្នុងអំឡុង ពេលលោក XiJinping ប្រធានរដ្ឋចិនបំពេញ ទស្សនកិច្ចលើកនេះ លោក XiJinping ប្រធានរដ្ឋចិន បានផ្តល់គ្រឿង ឥស្សរិយយ សមិត្តភាពជូនលោកEmomali Rahmonប្រធានាធិបតី តាជីគីស្ថាន ។ នេះជាលើកទីមួយហើយ ដែលប្រទេសចិនបានរៀបចំពិធីផ្តល់គ្រឿងឥស្សរិយយសនៅក្រៅប្រទេស ដែលបានបង្ហាញយ៉ាង ពេញលេញនូវចំណងមិត្តភាព ដ៏ជ្រាលជ្រៅរបស់ប្រជាជនចិនចំពោះលោកEmomali Rahmon ប្រធានាធិបតីតាជីគីស្ថាន និងប្រជាជនតាជីគីស្ថាន ។

ក្រោមការដឹកនាំ របស់ការទូតប្រមុខរដ្ឋ កិច្ចសហប្រតិបត្តិការរវាងចិន និងតាជីគីស្ថាន ក្នុងគ្រប់វិស័យ បានទទួលសមិទ្ធផលជាផ្លែផ្កា ។ ភាគីតាជីគីស្ថានជាប្រទេសដំបូងគេមួយ ដែលចូលរួមកិច្ចសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ។ ប្រទេសទាំងពីរបានកសាង សហគមន៍រួមអភិវឌ្ឍន៍ និង សហគមន៍រួម សន្តិសុខនាំមុខគេ ។ល។ ប្រទេសចិននិងតាជីគីស្ថានបន្ត ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែងជាបន្តបន្ទាប់ដែលនាំមកនូវផលប្រយោជន៍ ជាក់ស្តែងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។

សព្វថ្ងៃនេះ ប្រទេសចិននិងតាជីគីស្ថានសុទ្ធតែ ស្ថិតក្នុងដំណាក់កាលគន្លឹះនៃការស្តារនិងអភិវឌ្ឍប្រទេសជាតិ។ ប្រទេសចិនកំពុង ជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិនដោយពេញទំហឹង ហើយប្រទេសតាជីគីស្ថាន ក៏កំពុងខិតខំ សម្រេចបាននូវ”យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិមុនឆ្នាំ២០៣០”ផងដែរ។ ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើកនេះ គឺស៊ីសង្វាក់គ្នាជាមួយតម្រូវ ការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងពីតម្រូវការនិង សំណូមពរួមគ្នា របស់ភាគីទាំងពីរ ។

គោលដៅថ្មីត្រូវបានកំណត់ រួចហើយ តើយើងនឹងផ្តោតសំខាន់លើវិស័យណាខ្លះ? ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានធ្វើការរៀបចំចាត់ចែងយ៉ាងលម្អិត។
ការកសាងទំនុកចិត្តគ្នា ផ្នែកនយោបាយគឺជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងប្រទេសទាំងពីរ ។ ក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយភាគីទាំងពីរ ភាគីតាជីគីស្ថានបានរំលឹកឡើងវិញ នូវការប្រកាន់ខ្ជាប់យ៉ាងមុតមាំ មិនងារេនូវការគោរពគោលការណ៍ចិនតែមួយ ។ ភាគីចិននឹងគាំទ្រឯករាជ្យភាព អធិបតេយ្យភាពនិង បូរណភាពទឹកដីរបស់តាជីគីស្ថាន ដូចពេលកន្លងទៅដដែល។

កិច្ចសហប្រតិបត្តិការជាក់ស្តែង បានចាក់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំ នៃទំនាក់ទំនងរវាងចិននិងតាជីគីស្ថាន។ ប្រទេសចិនជាប្រភពវិនិយោគធំបំផុត និងដៃគូពាណិជ្ជកម្មសំ ខាន់មួយរបស់តាជីគីស្ថាន ក្នុងរយៈពេលជាយូរមកហើយ ។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងតាជីគីស្ថាន បានឡើងដល់ជិត៤ពាន់លានដុល្លារអាមេរិក ដែលបំបែកកំណត់ត្រាខ្ពស់ថ្មីទៀតក្នុងប្រវត្តិសាស្ត្រ។ លើកនេះ ផែនការជាក់លាក់ដែលលើកឡើងដោយប្រទេសចិន បានសម្របទៅតាមយុទ្ធសាស្ត្រសំខាន់ៗ ចំនួនបួនផ្នែកថាមពល គមនាគមន៍ ស្បៀងអាហារនិងឱកាសការងារ ដែលបានលើកឡើងនៅក្នុង”យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ មុនឆ្នាំ២០៣០”របស់ប្រទេសតាជីគីស្ថាន ដែលបានបង្ហាញពីភាព ស៊ីសង្វាក់គ្នាយ៉ាងស៊ី ជម្រៅ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ហើយក៏បានបង្ហាញពីភាព ស្មោះត្រង់របស់ភាគីចិន ក្នុងការផ្តល់ជំនួយដល់ការ អភិវឌ្ឍរបស់តាជីគីស្ថានផងដែរ។

លើសពីនេះទៀត ភាគីទាំងពីរចិន និង តាជីគីស្ថានក៏បានលើកឡើងដែរថា នឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្ម ដើម្បីគាំពារសន្តិសុខ នៅតំបន់ព្រំដែន រវាងប្រទេសទាំងពីរ និងសន្តិសុខនិង ស្ថិរភាពក្នុងតំបន់ ក៏ដូចជាពង្រឹងការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការ ក្នុងយន្តការពហុភាគី។ នេះនឹងរួមចំណែក”កម្លាំងចិន-តាជីគីស្ថាន”ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍពិភពលោក។

កិច្ចសហប្រតិបត្តិការរវាង ចិននិងតាជីគីស្ថាន មានអនាគតគួរឱ្យរំពឹងទុក ហើយសហគមន៍រូមវាសនារវាងចិន និងតាជីគីស្ថានក៏មុខជានឹងមានអនាគត កាន់តែល្អបរវជាមិន ខានផងដែរ ៕

To Top