បរទេស៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា ផែនការមួយរបស់សេវាស៊ើបការណ៍សម្ងាត់ របស់ប្រទេសអ៊ុយក្រែនក្នុងការប្លន់ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពនុយក្លេអ៊ែររុស្ស៊ី Tu-22M3 គឺត្រូវបានទប់ស្កាត់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ចារបុរសរបស់ទីក្រុងគៀវបានផ្តល់ប្រាក់ ដល់អ្នកបើកយន្តហោះកងទ័ពអាកាសរុស្ស៊ី ដែលមានសញ្ជាតិអ៊ីតាលី ប្រសិនបើគាត់យល់ព្រមហោះហើរ យន្តហោះទៅអ៊ុយក្រែន។
FSB បានបន្តថា ការជាប់ពាក់ព័ន្ធនៃសេវាកម្មពិសេស របស់បណ្តាប្រទេសសមាជិកណាតូ នៅក្នុងការលួចប្លន់ដែលបានបរាជ័យនោះ គឺត្រូវបានគេរកឃើញ។ វាមិនបានដាក់ឈ្មោះសមាជិកជាក់លាក់ នៃប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិកនោះទេ។
វាបានបន្ថែមថាក្នុងអំឡុងពេល “ល្បែងប្រតិបត្តិការ” មន្រ្តីប្រឆាំងការស៊ើបការណ៍របស់រុស្ស៊ី អាចទទួលបានព័ត៌មានដែលជួយយោធាឱ្យ ធ្វើការវាយប្រហារដោយជោគជ័យម្តងទៀត នៅលើអាកាសយានដ្ឋាន Ozernoye របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
FSB ក៏បានផ្សព្វផ្សាយវីដេអូរបស់ អ្នកបើកយន្តហោះរុស្ស៊ីដែលបាន ជួយទីភ្នាក់ងារក្នុងប្រតិបត្តិការនេះ។ អត្តសញ្ញាណរបស់គាត់ត្រូវបានលាក់កំបាំង ហើយបានផ្លាស់ប្តូរសំឡេងនៅក្នុងឃ្លីប។ អាកាសយានិករូបនេះបាននិយាយថា គាត់ត្រូវបានទាក់ទងតាម Telegram ដោយមនុស្សម្នាក់ដែលបង្ហាញថា កំពុងធ្វើការឱ្យចារកម្មអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា