ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ពីក្រុមអ្នកប្រជាធិបតេយ្យ សម្រាប់បេក្ខភាព ឈរឈ្មោះបោះឆ្នោត

AFP

រដ្ឋផេនស៊ីវ៉ានៀ ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំពុងប្រឈមមុខ នឹងសម្ពាធកាន់តែខ្លាំងឡើង ពីក្រុមអ្នកប្រជាធិបតេយ្យ ដែលមានការព្រួយបារម្ភ អំពីបេក្ខភាពរបស់គាត់ ដែលនេះ ជាការព្រួយបារម្ភសម្រាប់រូបគាត់ ហើយកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានបន្ថយសកម្មភាព សម្រាប់ការធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania ផងដែរ ។

លោក បៃដិន ដែលមានវ័យ៨១ឆ្នាំប្រឈមនឹងការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីបញ្ចប់ការចូលរួមប្រជែងក្នុងការបោះឆ្នោតឡើងវិញរបស់គាត់ ក្រោយពីការបញ្ឈប់ការបង្ហាញនៅក្នុងការជជែកដេញដោលកាលពីថ្ងៃទី២៧ ខែមិថុនា ជាមួយគណបក្សសាធារណរដ្ឋ របស់លោក ដូណាល់ ត្រាំ ដែលមានវ័យ៧៨ឆ្នាំ បានលើកឡើង នូវសំណួរអំពីសមត្ថភាពរបស់គាត់ក្នុងការងាររយៈពេល៤ឆ្នាំទៀត ។ គាត់បានប្តេជ្ញាថា នឹងបន្តនៅក្នុងការប្រជែងនេះ ដោយច្រានចោលការអំពាវនាវ ឱ្យគាត់បោះបង់ចោល ដោយមិនសមហេតុសមផល នៅក្នុងសារដែលបានចែកចាយកាលពីថ្ងៃសៅរ៍ ។

គួររំលឹកថា កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីបក្សប្រជាធិបតេយ្យបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅឯព្រះវិហារមួយកន្លែងនៅក្នុងទីក្រុង Philadelphia ហើយក្រោយមកគាត់បានធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania រដ្ឋ Harrisburg សម្រាប់ព្រឹត្តិការណ៍មួយជាមួយសមាជិកសហជីព ។ អ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ គឺជាផ្នែកមួយដ៏សំខាន់ នៃមូលដ្ឋាននៃការគាំទ្ររបស់លោក បៃដិន ហើយការស្ទង់មតិសាធារណៈ នាពេលថ្មីៗនេះបានបង្ហាញពីការគាំទ្ររបស់ពួកគេ ចំពោះរូបគាត់កាន់ដូចជាថយចុះ ។

នៅក្នុងការអំពាវនាវ របស់ថ្នាក់ដឹកនាំកាលពីថ្ងៃអាទិត្យ ដែលត្រូវបានកោះហៅដោយមេដឹកនាំគណបក្ស ប្រជាធិបតេយ្យរបស់សភា លោក Hakeem Jeffries សមាជិកសភាខ្លះ នៃគណបក្សប្រជាធិបតេយ្យបានលើកឡើងថា លោក បៃដិន គួរតែចាកចេញ ពីតំណែងជាបេក្ខជនប្រធានាធិបតី នេះបើតាមប្រភពដែលដឹង ពីការពិភាក្សាបានប្រាប់ដល់ទីភ្នាក់ងារ Reuters ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top