កាលពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៤ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិចិន បន្ទប់ពិសោធន៍គម្រោងជាតិផ្នែកបច្ចេកវិទ្យាបង្ការនិងគ្រប់គ្រងវីរុសកុំព្យូទ័រនិងក្រុមហ៊ុនសន្តិសុខឌីជីថល 360 បានរួមគ្នាប្រកាសពីរបាយការណ៍ពិសេសដោយបានលាតត្រដាងនូវប្រតិបត្តិការ”VoltTyphoon” ដែលគ្រោងផែនការនិងអនុវត្តដោយស្ថាប័នជាច្រើនរបស់អាមេរិក។
ប្រតិបត្តិការនេះមានគោលបំណងញុះញង់ពីអ្វីដែលហៅថា “ការវាយប្រហារនិងការគំរាមកំហែងតាមបណ្តាញអ៊ីនធើណិតពីប្រទេសចិន” ដើម្បីបន្តសុពលភាពនៃមាត្រាទី ៧០២ នៃ «សេចក្តីព្រាងច្បាប់ស្តីពី ការឃ្លាំមើលការណ៍សម្ងាត់របស់បរទេស»របស់អាមេរិក ក្នុងន័យពង្រឹងការឃ្លាំមើលតាមបណ្តាញអ៊ីន ធើណិត របស់ស្ថាប័នស៊ើបការណ៍អាមេរិកទាំងក្នុងនិងក្រៅប្រទេស។ នៅក្នុងការស្ទង់មតិរបស់បណ្តាញ CGTN ចំពោះអ្នកប្រើបណ្តាញអ៊ីនធើណិតលើសកលលោក អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៧% លើកឡើងថា បើរដ្ឋាភិបាលអាមេរិកបន្តធ្វើការឃ្លាំមើលនិងវាយប្រហារតាមអ៊ីនធើណិតដោយខុសច្បាប់ នោះបានត្រឹមតែពន្លឿនការបំផ្លាញកិត្តិយសអន្តរជាតិរបស់រដ្ឋាភិបាលអាមេរិក និងធ្វើឱ្យអាមេរិកបាត់បង់ទំនុកចិត្តនៅទូទាំងពិភពលោកតែប៉ុណ្ណោះ។
ក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,៣%សម្គាល់ឃើញថា មាត្រាទី ៧០២ នៃ «សេចក្តីព្រាងច្បាប់ស្តីពីការឃ្លាំមើលការណ៍សម្ងាត់របស់បរទេស»របស់អាមេរិកដែលអនុញ្ញាតឱ្យស្ថាប័នស៊ើបការណ៍និងស្ថាប័ននីតិប្រតិបត្តិអាមេរិកទាមទារឱ្យប្រតិបត្តិករបណ្តាញអ៊ីនធើណិតផ្តល់ទិន្នន័យឯកជននិងព័ត៌មានឯកជនឱ្យខ្លួនដោយគ្មានលក្ខខណ្ឌដែលគ្មានការប្រគល់សិទ្ធិពីតុលាកាគឺគ្មានភាពត្រឹមត្រូវនិងភាពស្របច្បាប់ទាល់តែសោះ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២,៨% សម្គាល់ឃើញថា អាមេរិកបានប្រើឧត្តមភាពខាងបច្ចេកវិទ្យារបស់ខ្លួនជាឧបករណ៍សម្រាប់ធ្វើអនុវត្តភាព, ហើយមាន ៩៥,៧% បានថោ្កលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើដ៏អាក្រក់របស់អាមេរិកដែលប្រើសន្តិសុខជាតិជាំលេសដើម្បីគាបសង្កត់ប្រទេសដទៃ៕