ព័ត៌មានអន្តរជាតិ

វៀតណាម ព្យាករណ៍ថា កំណើនសេដ្ឋកិច្ច របស់ខ្លួនក្នុងឆ្នាំ២០២៤ នេះនឹងកើនឡើង៧ ភាគរយ

xinhua

ហាណូយៈ ក្រសួងផែនការរបស់ប្រទេសវៀតណាមបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមអាចយកឈ្នះលើការព្យាករណ៍ទាំងអស់ក្នុងកំណើន៧ភាគរយសម្រាប់រយៈពេលពេញ១ឆ្នាំជាមួយនឹងអត្រាកំណើន៧,៤ភាគរយ និងចំនួន៧,៦ភាគរយគិតនៅក្នុងត្រីមាសចុងក្រោយ ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទថា ការផ្តល់ព័ត៌មានថ្មីៗសម្រាប់សេណារីយ៉ូកំណើនសេដ្ឋកិច្ចនៅក្នុងឆមាសទី២នៃឆ្នាំនេះ ក្រសួងបានជ្រើសរើសសេណារីយ៉ូទីចំនួន២ ស្តីពីកំណើនវិជ្ជមាននៃវិស័យសេដ្ឋកិច្ច ការងើបឡើងវិញយ៉ាងឆាប់រហ័សនៃការវិនិយោគឯកជន និងសហគ្រាសរដ្ឋ ដែលជាសន្ទុះកំណើនវិជ្ជមាននៃការវិនិយោគផ្ទាល់ពីបរទេស ។ ការនាំចេញដ៏រឹងមាំ ការកែលម្អទេសចរណ៍ និងការប្រើប្រាស់ និងគោលនយោបាយថ្មីផងដែរ ។

លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានថ្លែងថា បើសិនជាសន្ទុះកំណើនត្រូវបានរក្សា នោះសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចសម្រេចបាន ឬលើសពីគោលដៅរបស់រដ្ឋសភាដែលបានកំណត់ គឺ៦,៥ភាគរយ ។

ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម បានកើនឡើងក្នុងអត្រា៦,៤២ ភាគរយនៅក្នុងឆមាសទី១នៃឆ្នាំនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top