ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន និងប៉ូឡូញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី

Photo PAP/Rafal Guz

វ៉សរ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនៅទីក្រុង វ៉សរ (Warsaw) ដែលកិច្ចព្រមព្រៀងគ្នានេះបានធ្វើឡើងមួយថ្ងៃមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) នៅឯទីក្រុងវ៉ាស៊ីនតោន ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីការបន្តគាំទ្រផ្នែកការពាររបស់ប្រទេសប៉ូឡូញ សម្រាប់អ៊ុយក្រែន ជាពិសេសការការពារសម្រាប់ដែនអាកាស ហើយប្រទេសប៉ូឡូញ ក៏បានសន្យាថា នឹងគាំទ្រដល់សន្តិសុខថាមពលសម្រាប់ប្រទេសអ៊ុយក្រែន និងចូលរួមក្នុងការស្តារប្រទេសឡើងវិញផងដែរ ។

លោក Tusk បានធ្វើការកត់សម្គាល់ថា សហភាពអឺរ៉ុប ហៅកាត់ (EU) និងបណ្តាប្រទេសចំនួន១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយនឹងប្រទេសអ៊ុយក្រែន ។

លោកបានលើកឡើងទៀតថា ឯកសារនេះបូករួមបញ្ចូលទាំងការប្តេជ្ញាចិត្តទ្វេភាគីជាក់ស្តែង មិនមែនគ្រាន់តែជា “ការសន្យាចោល” ឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top