បរទេស៖ យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ប្តេជ្ញាបន្តកាន់តំណែងជាលើកទីពីរ ពេញមួយអាណត្តិ ប្រសិនបើជាប់ឆ្នោតឡើងវិញ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បានធ្វើមិនសូវបានល្អ ក្នុងការជជែកដេញ ដោលតាមទូរទស្សន៍ជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋលោក Donald Trump កាលពីពីរសប្តាហ៍មុន ដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើន, អ្នកប្រជាធិបតេយ្យលេចធ្លោ និងម្ចាស់ជំនួយ របស់គណបក្សធំៗ បានជំរុញឱ្យគាត់ចុះចេញពីតំណែង។ លោក Biden ដែលមានអាយុ ៨១ឆ្នាំ ទៅហើយនោះ បានបដិសេធដោយទទូចថា គាត់អាចផ្តួលលោក Trump ក្នុងខែវិច្ឆិកា។
លោកស្រី Jean-Pierre ត្រូវបានសួរក្នុងអំឡុងពេលធ្វើសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃអង្គារថា “តើប្រធានាធិបតី Biden ប្តេជ្ញាបម្រើអាណត្តិទីពីរពេញលេញឬអត់ ប្រសិនបើបានជាប់ឆ្នោតឡើងវិញ?” លោកស្រីឆ្លើយថា ” Yes “។
លោក Biden ផ្ទាល់បានប្រាប់ MSNBC កាលពីថ្ងៃច័ន្ទថាគាត់ “ប្តេជ្ញាចិត្តយ៉ាងមុតមាំ” ដើម្បីឈ្នះអាណត្តិទីពីរ ហើយថាគាត់ “មិនទៅណាទេ” ។
ទន្ទឹមនឹងនេះដែរម្ចាស់ជំនួយសំខាន់ៗដល់គណបក្សប្រជាធិបតេយ្យបានពិភាក្សាអំពីវិធី ” elegant ” សម្រាប់លោក Biden ដើម្បីបោះបង់ការប្រណាំងប្រជែងនេះ, នេះបើយោង តាមកាសែត New York Times ខណៈពេលដែលអ្នកឈ្នះរង្វាន់ ណូបែលនិងអ្នក កាសែត New York Times លោក Paul Krugman បានជំរុញឱ្យលោកផ្តល់ការគាំទ្រ ដល់អនុប្រធានាធិបតីលោកស្រី Kamala វិញ៕
ប្រែសម្រួលៈ ណៃ តុលា