ព័ត៌មានអន្តរជាតិ

លោក Putin និងលោក Xi រំពឹងទុកកិច្ចពិភាក្សាដើម្បីសន្តិភាព សម្រាប់អ៊ុយក្រែននៅចុងឆ្នាំ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រាប់មន្ត្រីសហភាពអឺរ៉ុបថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping អាចនឹងចាប់ផ្តើមធ្វើការការចរចា ដើម្បីសន្តិភាពនៅអ៊ុយក្រែន នៅមុនដំណាច់ឆ្នាំ ២០២៤នេះ។

លោកOrban បានធ្វើការទាមទាររបស់គាត់ នៅក្នុងដំណើរទស្សនកិច្ចជាខ្សែការទូតមួយ ដែលផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងមេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប និងត្រូវបានយកមកចេញផ្សាយដោយ El Pais បានរាយការណ៍កាលពីថ្ងៃពុធ។

យោងតាមកាសែត Orban ត្រូវបានស្នើដោយមេដឹកនាំសហភាពអឺរ៉ុបមួយចំនួន ឱ្យពន្យល់ពីកិច្ចប្រជុំនាពេលថ្មីៗនេះ ជាមួយលោក Putin លោក Xi និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelenskyផងដែរ ។

លោកOrban ត្រូវបានគេរាយការណ៍ថា បានអះអាងជាមួយនឹងមន្ត្រីអាមេរិក ដែលជាប់រវល់នឹងការបោះឆ្នោត ប្រធានាធិបតីនាពេលខាងមុខ នោះថាវាពេលនេះគឺជាពេលវេលាត្រឹមត្រូវ សម្រាប់គំនិតផ្តួចផ្តើមរបស់អឺរ៉ុប ដើម្បីដោះស្រាយជម្លោះ និងជាដំណោះស្រាយដែល សហរដ្ឋអាមេរិកគួរតែអាចគាំទ្របាន។

លោក Orban បានកត់សម្គាល់ថា ខណៈពេលដែលលោក Xi មិនបានធ្វើអត្ថាធិប្បាយលើលទ្ធភាព នៃសេណារីយ៉ូនេះទេនោះប៉ុន្តែលោក Orban គាត់បានមើលឃើញថាប្រទេសចិនជា អ្នកសម្រុះសម្រួលដ៏ស្មោះត្រង់ ដែលអាចនាំសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវបាន។

នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរលោក Orban បានបញ្ជាក៉ទៀតថាលោក Xi និងលោក Putin ទាំងពីរជឿថាកិច្ចពិភាក្សា នឹងចាប់ផ្តើមក្នុងទម្រង់ខ្លះ នៅចុងឆ្នាំនេះហើយ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top