យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានថា អ៊ីស្រាអែលមានឆន្ទៈចង់ ឃើញច្រកឆ្លងកាត់រ៉ាហ្វា បើកឡើងវិញ ប៉ុន្តែ “នឹងមិនអត់ធ្មត់ ចំពោះការវិលត្រឡប់របស់ពួកហាម៉ាស់ ទៅកាន់តំបន់នេះទេ”។
លោក Gallant បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលកិច្ចប្រជុំមួយក្នុងទីក្រុងយេរ៉ូសាឡឹម ជាមួយអ្នកសម្របសម្រួលសេត វិមានប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងលោក Brett McGurk នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីស្រាអែល។
ក្រសួងបានឲ្យដឹងថា លោក Gallant និងលោក McGurk បានពិភាក្សាគ្នាអំពី “សារៈសំខាន់នៃការចាប់យកឱកាស ដែលបានបង្កើតឡើង ដើម្បីសម្រេចបាន នូវកិច្ចព្រមព្រៀងមួយ សម្រាប់ការវិលត្រឡប់នៃចំណាប់ខ្មាំង ដែលកាន់កាប់ដោយ ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា” ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា អ៊ីស្រាអែល មិនច្រានចោលការដក កងកម្លាំងការពារអ៊ីស្រាអែល (IDF) ចេញពីតំបន់រវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប ដែលជាផ្នែកនៃកិច្ចព្រមព្រៀង ដោះលែងចំណាប់ខ្មាំង ដែលកាន់កាប់នៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ។
លោក Gallant បានលើកឡើងថា “ដំណោះស្រាយមួយ ត្រូវបានទាមទារ ដែលនឹងបញ្ឈប់ការប៉ុនប៉ងរត់ពន្ធ ហើយនឹងកាត់ផ្តាច់ការផ្គត់ផ្គង់សក្តានុពល សម្រាប់ក្រុមហាម៉ាស់ ហើយនឹងអនុញ្ញាតឱ្យមានការដកកងទ័ព IDF ចេញពីច្រករបៀង ដែលជាផ្នែកនៃក្របខ័ណ្ឌ សម្រាប់ការដោះលែងចំណាប់ខ្មាំង”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
