ព័ត៌មានអន្តរជាតិ

Update៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថា រុស្ស៊ី នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីអ៊ុយក្រែនឡើយ

AFP

ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RIA Novosti បានដកស្រង់សម្តីលោក លោក Mikhail Galuzin អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានដែលថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ី មិនទទួលយកឱសានវាទ ហើយនឹងមិនចូលរួមក្នុង កិច្ចប្រជុំកំពូលថ្មីស្តីពីអ៊ុយក្រែន ឡើយ ។

លោកបានថ្លែងថា “យើងដឹងពីចេតនារបស់ក្រុងគៀវ និងអ្នកគាំទ្រលោកខាងលិច ក្នុងការ “ជួយ” ដល់ខ្ពួកគេ បន្ទាប់ពីកិច្ចប្រជុំកំពូលសន្តិភាពនៅទីក្រុង Bürgenstock ប្រទេសស្វីស កាលពីពាក់កណ្តាលខែមិថុនាឆ្នាំនេះ និងដើម្បីព្យាយាមព្រឹត្តិការណ៍ស្រដៀងគ្នានេះ “គាត់បានលើកឡើងថា “ពួកគេកំពុងតែពិចារណាទៅលើ ការអញ្ជើញឲ្យរុស្ស៊ីចូលរួម” ។

ខណៈដែលទីតាំងជាក់លាក់សម្រាប់ កិច្ចប្រជុំកំពូលបន្ទាប់មិនត្រូវបានកំណត់ ហើយលោក Galuzin បានសង្កត់ធ្ងន់ថា ទីតាំងភូមិសាស្រ្តមិនមានសារៈសំខាន់ ជាមូលដ្ឋាននោះទេ ។ លោកបានមានលើកឡើងថា “អ្វីដែលសំខាន់ជាងនេះគឺខ្លឹមសារ ដែលត្រូវតែច្បាស់លាស់បំផុត” ។

រុស្ស៊ី បានសង្កេតឃើញថា “ការមិនយកចិត្តទុកដាក់ដោយចេតនា ចំពោះគំនិតផ្តួចផ្តើមផ្សេងទៀត ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន” លោក Galuzin បានលើកឡើងដោយហៅវិធីសាស្រ្តនេះថា “ជាការបង្ហាញមួយផ្សេងទៀត ពោលគឺក្លែងក្លាយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top