NIAMEY៖ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍មានអ្នកទោសមួយចំនួនបានរត់គេចខ្លួនពីពន្ធនាគារដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ Tillabery ស្ថិតនៅភាគខាងលិចនៃប្រទេសនីហ្សេរីយ៉ា ។
ក្រសួងខាងលើ មិនបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួន ថាតើ មានអ្នកទោសប៉ុន្មាននាក់ បានរត់គេចខ្លួន ឬរបៀបដែលពួកគេបានរត់ចេញ ពីពន្ធនាគារ Koutoukale ដែលស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ នៅភាគពាយព្យនៃរដ្ឋធានី Niamey របស់ប្រទេសនីហ្សេរីយ៉ា ហើយចាត់ទុកថា មានសុវត្ថិភាពបំផុតនៅក្នុងប្រទេសនេះ ។
ពន្ធនាគារឃុំខ្លួនសមាជិកជាច្រើន នៃក្រុមនីហ្សេរីយ៉ា បូកូ ហារ៉ាម (Boko Haram) និងក្រុមសកម្មប្រយុទ្ធ Sahelian។
អាជ្ញាធរមូលដ្ឋាន បានដាក់បម្រាមគោចរពេញមួយយប់ នៅក្នុងសង្កាត់នៃទីក្រុង Tillabery ដែលមានទីតាំងនៅក្នុងតំបន់ ដូចគ្នាជាមួយនឹង ពន្ធនាគារ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមអ្វីនោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា