ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន ៤ រួមគ្នាបង្កើតមីស៊ីល ដែលអាចបាញ់ក្នុងរយៈចម្ងាយឆ្ងាយ

AFP

វ៉សរ៖ ក្រសួងការពារជាតិប៉ូឡូញ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នឹងសហការគ្នាលើគម្រោងអភិវឌ្ឍន៍មីស៊ីល ដែលបាញ់បានក្នុងរយៈចម្ងាយឆ្ងាយ ។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំង៤ បានចុះហត្ថលេខាលើលិខិតមួយច្បាប់ សម្រាប់គម្រោងការនេះនៅខាងក្រៅ កិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលបានប្រព្រឹត្តធ្វើឡើងនៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ។

ក្រសួងដដែលនេះបានឲ្យដឹង នៅក្នុងប្រកាសមួយនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា “គោលបំណងគឺដើម្បីបង្កើត កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសមត្ថភាពវាយប្រហារ កាន់តែស៊ីជម្រៅដ៏សំខាន់របស់យើង ហើយនៅពេលអនាគត គម្រោងរួមគ្នាលើដំណោះស្រាយជាក់លាក់ នឹងអនុញ្ញាតឱ្យបំពេញចន្លោះប្រហោង កាត់បន្ថយការចំណាយ និងកាត់បន្ថយពេលវេលាអនុវត្ត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top