បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធររុស្ស៊ីមិនមានគម្រោង ដាក់កម្រិតលើការចូលប្រើ YouTube នោះទេ។
ការលើកឡើងនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹង ពាក្យចចាមអារ៉ាមថា បណ្តាញនៃអ្នកបង្ហោះវីដេអូ ដ៏ពេញនិយមនេះអាច នឹងត្រូវបានហាមឃាត់ នៅក្នុងប្រទេសឆាប់ៗនេះ។
មុននេះបន្តិចថ្ងៃដដែល ក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតដ៏ធំបំផុត របស់រុស្ស៊ី Rostelecom បានព្រមានថា អ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី អាចជួបប្រទះនឹងការយឺតយ៉ាវ គួរឱ្យកត់សម្គាល់នៅលើ វេបយសាយប្រើប្រាស់ YouTube ដោយសារបញ្ហាបច្ចេកទេសទាក់ទងនឹងម៉ាស៊ីនមេរបស់ក្រុមហ៊ុន Google នៅក្នុងប្រទេស។
Rostelecom បានពន្យល់ទៀតថាកម្មវិធីនេះ មិនត្រូវបានអាប់ដេតក្នុងរយៈពេលជាងពីរឆ្នាំ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានកំណត់វត្តមានរបស់ខ្លួននៅ ក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីការផ្ទុះឡើង នៃជម្លោះអ៊ុយក្រែននោះទេ។
មិនយូរប៉ុន្មានក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ជាច្រើនបានរាយការណ៍ ដោយលើកឡើងពីប្រភពអនាមិក ដែលស្មានថានៅជិតវិមានក្រឹមឡាំងថា YouTube នឹងត្រូវបិទទាំងស្រុង នៅក្នុងប្រទេស នៅខែកញ្ញាខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
