ព័ត៌មានអន្តរជាតិ

តុលាការអន្តរជាតិ ICJ នឹងបង្ហាញអំពីផ្លូវច្បាប់ សម្រាប់ការកាន់កាប់ទឹកដី របស់អ៊ីស្រាអ៊ែល

ឡាអេ៖ នៅសប្តាហ៍ក្រោយ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) នឹងបង្ហាញអំពីផ្លូវច្បាប់នៃការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអ៊ែល ចាប់តាំងពីឆ្នាំ១៩៦៧ ដែលនេះជាករណីដែលប្រទេសចំនួន៥២បានដាក់សំណើមក ។
រាល់មតិដែលផ្តល់ ដោយតុលាការ យុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ នឹងមិនជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែវានឹងកើតឡើង ស្របពេលមានសម្ពាធផ្លូវច្បាប់ អន្តរជាតិកាន់តែខ្លាំងឡើងលើប្រទេស អ៊ីស្រាអ៊ែលជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ដែលបង្កឡើងដោយការវាយប្រហារ របស់ក្រុមហាម៉ាស់យ៉ាងឃោរឃៅកាលពីថ្ងៃទី៧ ខែតុលា។

តុលការអន្តរជាតិ ICJ បានឲ្យដឹងកាលពីថ្ងៃសុក្រថា “ការអង្គុយជាសាធារណៈនឹងធ្វើឡើងនៅវិមានសន្តិភាពនៅទីក្រុងឡាអេ នៅថ្ងៃទី១៩ ខែកក្កដា … ក្នុងអំឡុងពេលដែលចៅក្រម Nawaf Salam … នឹងអានមតិយោបល់” ។

គួររំលឹកផងដែរថា តុលការ ICJ បានបើកសម័យប្រជុំរយៈពេល១សប្តាហ៍នៅក្នុងខែកុម្ភៈ ដើម្បីស្តាប់ការបញ្ជូនសំណើពីបណ្តាប្រទេសនានា ក្រោយពីមានការស្នើរបស់អង្គការសហប្រជាជាតិកាលពីចុងឆ្នាំមុន ។

អង្គការសហប្រជាជាតិបានស្នើឱ្យតុលការ ICJ ផ្តល់ជា “មតិយោបល់” លើ “ផលវិបាកផ្លូវច្បាប់ដែលកើតចេញពីគោលនយោបាយ និងការអនុវត្តរបស់អ៊ីស្រាអ៊ែល នៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ រួមទាំង ក្រុងយ៉េរ៉ូសាឡឹមខាងកើតផងដែរ”  ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top