ព័ត៌មានអន្តរជាតិ

កងកម្លាំងការពារដែនអាកាស កោះតៃវ៉ាន់ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្ន ក្នុងពេលចិន កំពុងសាកល្បងបាញ់មីស៊ីល

រូបភាព៖ The Japan Time

បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនកំពុងតាមដាន “រលក” នៃការធ្វើតេស្តមីស៊ីល ដែលធ្វើឡើងនៅក្នុងតំបន់ភាគខាងជើង របស់ប្រទេសចិន គឺ ម៉ុងហ្គោលី ហើយថាកងកម្លាំងការពារដែនអាកាស របស់ខ្លួនកំពុង ស្ថិតក្នុងការប្រុងប្រយ័ត្ន។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា  កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន គឺរក្សាការឃ្លាំមើលយ៉ាងដិតដល់លើរាល់សកម្មភាពយោធារបស់ចិន ដែលបានផ្តល់សកម្មភាពជាប្រចាំ របស់ទីក្រុងប៉េកាំង នៅជុំវិញកោះ ប៉ុន្តែកម្រនឹងបញ្ចេញព័ត៌មានលម្អិតអំពីអ្វីដែលខ្លួន ឃើញកើតឡើងនៅក្នុងប្រទេសចិន។

ក្រសួងបាននិយាយទៀតថា ចាប់ពីម៉ោង ៤ ទៀបភ្លឺ (ម៉ោង 2000 GMT នៅថ្ងៃសុក្រ) ខ្លួនបានរកឃើញ “រលកនៃការបាញ់សាកល្បងជាច្រើន” ដោយកងកម្លាំងរ៉ុក្កែតរបស់ចិននៅម៉ុងហ្គោលី ដែលមានចម្ងាយប្រហែល ២.០០០ គីឡូម៉ែត្រពីកោះតៃវ៉ាន់។

ក្រសួងបាននិយាយថា កងកម្លាំងរបស់តៃវ៉ាន់កំពុងតាមដានការវិវត្តន៍ជាបន្តបន្ទាប់ ហើយកងកម្លាំងការពារដែនអាកាសកំពុងប្រុងប្រយ័ត្ន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ចំណែកក្រសួងការពារជាតិរបស់ប្រទេសចិន មិនបានលើកទូរស័ព្ទ ដើម្បីស្វែងរកការអត្ថាធិប្បាយក្រៅម៉ោងធ្វើការនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top