ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាហ្វីលីពីន បញ្ជាឱ្យចាប់ខ្លួន អភិបាលក្រុងមួយរូប ដែលត្រូវបានចោទប្រកាន់ ពីបទពាក់ព័ន្ធឧក្រិដ្ឋកម្មចិន

រូបភាព៖ Afp

បរទេស៖ ព្រឹទ្ធសភាហ្វីលីពីន បានបញ្ជាឱ្យចាប់ខ្លួន អភិបាលក្រុងតូចមួយ បន្ទាប់ពីលោកស្រីជាអភិបាលក្រុងរូបនេះ បដិសេធមិនចូលខ្លួន ក្នុងសវនាការស៊ើបអង្កេត លើទំនាក់ទំនងដែលត្រូវបានចោទប្រកាន់ ជាមួយក្រុមឧក្រិដ្ឋជនចិន ដែលជាករណីមួយបានទាក់ទាញ ការចាប់អារម្មណ៍ពេញប្រទេស ចំពេលមានភាពតានតឹង រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដីកាចាប់ខ្លួនដែលចុះហត្ថលេខា ដោយប្រធានព្រឹទ្ធសភា កាលពីថ្ងៃសុក្រ និងត្រូវបានអនុវត្តដោយសេនាធិការ របស់ព្រឹទ្ធសភាបានកើតឡើង បន្ទាប់ពីអភិបាលក្រុង Alice Guo ខកខានមិនបានបង្ហាញខ្លួនសម្រាប់សវនាការ ជាលើកទីពីរជាប់ៗគ្នានោះ បានបើកផ្ទាំងថ្មីកាលពីថ្ងៃពុធដោយបង្កើនពីភាពតានតឹង។

ការស៊ើបអង្កេតរបស់ព្រឹទ្ធសភាបានចាប់ផ្តើមនៅក្នុងខែឧសភា បន្ទាប់ពីអាជ្ញាធរបានឆ្មក់ចូល កាស៊ីណូ មួយនៅទីក្រុង Bamban របស់លោកស្រី Guo ដែលធ្វើមិនដឹងមិនលឺ កាលពីខែមីនា ដោយរកឃើញនូវអ្វីដែលអាជ្ញាធរបាននិយាយថា ជាការឆបោកដែលប្រព្រឹត្តចេញពីកន្លែង សាងសង់លើដី ដែលគ្រប់គ្រងដោយអភិបាលក្រុងរូបនេះ។

ផ្ទាំងពាណិជ្ជកម្ម

មេធាវីរបស់លោកស្រី Guo គឺលោក Stephen David បាននិយាយនៅថ្ងៃសៅរ៍ថា អភិបាលក្រុងមិនមានសមត្ថភាពក្នុងការចូលរួមសវនាការនោះទេ ដោយសារតែ “ស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្ត” របស់លោកស្រី ដោយសារ “ការគំរាមកំហែងតាមអ៊ីនធឺណិតដ៏ធំ និងភាពអាម៉ាស់” ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top