ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្សី វាយប្រហារលើ រោងចក្រផលិតជាតិផ្ទុះ របស់អ៊ុយក្រែន

រូបភាព៖ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញ រោងចក្រផលិតគ្រឿងផ្ទុះមួយកន្លែង ក្នុងប្រទេសអ៊ុយក្រែន។

ប្រភពដដែលក៏បាន រាយការណ៍ផងដែរថា ទាហានរុស្ស៊ីបានដកយកបំណែកនៃ Hardware និងកាំភ្លើងធំជាច្រើន រួមទាំងកាំភ្លើង ដែលផ្តល់ដោយប្រទេសលោកខាងលិច ហើយបានសម្លាប់កងកម្លាំងយោធាអ៊ុយក្រែន រាប់រយនាក់ត្រឹមតែមួយថ្ងៃ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួងបាននិយាយថា កន្លែងស្តុកគ្រឿងផ្ទុះ ក៏ដូចជារ៉ាដាមួយ ស្ថិតក្នុងចំណោមគោលដៅ ដែលវាយប្រហារដោយយន្តហោះចម្បាំង របស់កងទ័ពអាកាសរុស្ស៊ី ប្រតិបត្តិការដោយយន្តហោះដ្រូននិង UAVs ព្រមទាំងមីស៊ីល និងក៏ជាកាំភ្លើងធំជាច្រើនរបស់រុស្សីផងដែរ។

បន្ថែមពីលើនេះ យោធារុស្ស៊ី ត្រូវបានគេនិយាយថាបានឈានទៅដល់ ការវាយប្រហារទៅលើទីតាំង អំណោយផលបន្ថែមទៀត នៅក្នុងភូមិជាច្រើនក្នុងតំបន់ Donetsk ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top