ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ៖ បណ្តាទីក្រុងរបស់អឺរ៉ុប នឹងក្លាយជាគោលដៅ នៃមីស៊ីលរបស់រុស្សី

រូបភាព៖ Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងទង្វើអរិភាពបែបនេះ ដោយទីក្រុងវ៉ាស៊ីនតោន។

រុស្សីដែលទើបតែបានប្រកាសថា ខ្លួននឹងដាក់ពង្រាយមីស៊ីលថ្មីទៅកាន់អឺរ៉ុបនោះបានអះអាងទៀតថា យ៉ាង​ណា​មិញ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កំពុង​តែ​ក្លាយ​ជា​ជនរងគ្រោះ ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អាមេរិក និង​រុស្ស៊ី។

អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់នេះ ទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin ដែលបានចុះផ្សាយការដកស្រង់នៃការសម្ភាសន៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គាត់កាលពីថ្ងៃសៅរ៍។

លោកបញ្ជាក់បែបនេះថា៖ស្ថានភាពផ្ទុយស្រឡះ៖ សហរដ្ឋអាមេរិកបានដាក់ពង្រាយមីស៊ីលប្រភេទផ្សេងៗគ្នា មានរយៈចម្ងាយខុសៗគ្នា ប៉ុន្តែជាទំលាប់គឺសំដៅ មកប្រទេសរបស់យើង។ អាស្រ័យហេតុនេះ ប្រទេសរបស់យើងបានកំណត់ ទីតាំងអឺរ៉ុប ជាគោលដៅសម្រាប់មីស៊ីល របស់យើងដូចគ្នារួចរាល់ហើយ ដែរ។

លោក Peskov បានពន្យល់ថា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនបន្តទទួល បានផលចំណេញ ពីការកើនឡើងនៃការប្រឈមមុខដាក់គ្នា នេះចំណែកឯ ប្រទេសនៅសហភាពអឺរ៉ុប គ្រាន់តែបម្រើជាគោលដៅ នៅក្នុងការប្រឈមមុខដាក់គ្នា តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top