ព័ត៌មានអន្តរជាតិ

លោក Trump អំពាវនាវ ឲ្យពលរដ្ឋអាមេរិករួបរួមគ្នាឡើង ក្រោយពេលដែលលោករួចជីវិត ពីការបាញ់ប្រហារ

AFP

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ កាលពីព្រឹកថ្ងៃអាទិត្យ បានជំរុញឱ្យជនជាតិអាមេរិកឈររួបរួម និងមិនអនុញ្ញាតឱ្យ ក្រុមបិសាចយកឈ្នះឡើយ ។

ការលើកឡើងរបស់លោក អតីតប្រធានាធិបតីរូបនេះ ត្រូវបានធ្វើឡើង ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការរួចជីវិតពីការប៉ុនប៉ង ធ្វើឃាតដែលគេសង្ស័យ នៅឯការប្រមូលផ្តុំគ្នា នៅទីក្រុង Butler រដ្ឋ Pennsylvania ។

លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់គាត់ថា ៖យើងនឹងមិនភ័យខ្លាចទេ ប៉ុន្តែផ្ទុយទៅវិញ នៅតែមានភាពធន់នឹងសេចក្តីជំនឿ របស់យើង និងរឹងប៉ឹងចំពោះមុខអំពើអាក្រក់។

លោក Trump បាននិយាយថា ៖ នៅក្នុងពេលនេះ វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដែលយើងឈរនៅ រួមគ្នានិងបង្ហាញចរិតពិត របស់យើងជាជនជាតិអាមេរិក នៅតែរឹងមាំ និងប្តេជ្ញាចិត្ត និងមិនអនុញ្ញាតឱ្យអំពើអាក្រក់ឈ្នះជាដាច់ខាត ។

រំលឹកដែរថានៅ​ម៉ោង​ប្រហែល៦និង១២ល្ងាចនៅថ្ងៃសៅរ៍ លោក Trump ត្រូវបានប្រញាប់ប្រញាល់ ចុះពីលើឆាកនៅឯការប្រមូលផ្តុំគ្នា ដោយភ្នាក់ងារអនុវត្តច្បាប់ជាច្រើន នាក់បន្ទាប់ពីមានសំឡេងដូចការបាញ់ កាំភ្លើងបានបន្លឺឡើងពេញហ្វូង មនុស្សនិងបានបណ្តាលឲ្យរងរបួសត្រង់ត្រចៀក ខាងស្តាំតែមិនបានប៉ះពាល់ដល់ជីវិតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top