បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ី ដឹងពីគ្រោះថ្នាក់ដែលកើតចេញពី របបក្រុងគៀវ រួមទាំងការគំរាមកំហែងរបស់ខ្លួនក្នុងការធ្វើឃាតប្រធានាធិបតី Vladimir Putinផងដែរ។
អ្នកនាំពាក្យរូបនេះត្រូវបានទាក់ទង ដើម្បីសុំការអត្ថាធិប្បាយលើការគំរាមកំហែងធ្វើឃាតប្រឆាំង នឹងមេដឹកនាំរុស្ស៊ីដែលត្រូវបានបញ្ចេញ ដោយប្រធាននាយកដ្ឋានស៊ើបការណ៍សំខាន់ (GUR)គឺលោក Kirill Budanov ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ។
លោក Peskov បាននិយាយថា ទីក្រុងមូស្គូដឹងពីការគំរាមកំហែង និងចាត់វិធានការទៅតាមនោះរួច ទៅហើយហើយដោយបន្ថែមថា ៖ការគំរាមកំហែងទាំងអស់ ដែលមកពីរបបទីក្រុងគៀវ គឺជាក់ស្តែង។ ដូច្នេះ សន្តិសុខរបស់ប្រធានាធិបតីត្រូវបានបង្កើតឡើង ក្នុងកម្រិតដ៏ត្រឹមត្រូវ។ អ្នកនាំពាក្យរូបនេះបានប្រាប់សារព័ត៌មានរុស្ស៊ី Life កាលពីថ្ងៃសៅរ៍។
គួរឲ្យដឹងដែរថាលោកBudanov ត្រូវបានដាក់ក្នុងបញ្ជីភេរវករ និងជ្រុលនិយមរបស់ទីក្រុងមូស្គូជុំវិញសកម្មភាពរបស់គាត់ បានបង្ហាញពីការខិតខំប្រឹងប្រែង របស់ទីក្រុងគៀវ ដើម្បីសម្លាប់លោក Putin។
ក្នុងពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តនោះប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ជាច្រើនតែងតែបានរាយការណ៍ពីការប៉ុនប៉ងលើជីវិតរបស់លោក Putin ដែលសន្មតថាជាទីក្រុងគៀវ ដែលបានរៀបចំផែនការនៅពីខាងក្រោយ ៕
ប្រែសម្រួល៖ស៊ុនលី